បរទេស៖ នៅថ្ងៃទី ៤ ខែសីហាទស្សនាវដ្តី Forbes បានប្រកាសថាតារាចម្រៀង Rihanna បានក្លាយជាមហាសេដ្ឋីជាផ្លូវការ ជាមួយនឹងទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារ ។ ទន្ទឹមនឹងនេះ នាងក៏ជាតន្រ្តីករស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោក និងទីពីរបន្ទាប់ពី Oprah Winfrey ដែលជាសិល្បករស្ត្រីដែលមានជាងគេបំផុតនៅក្នុង showbiz ជាមួយនឹងទ្រព្យសម្បត្តិ ២,៧ ពាន់លានដុល្លារ ។

ជាមួយគ្នានេះ តារាចម្រៀងបទ Diamonds បើយោងតាមទស្សនាវដ្តី American បានឲ្យដឹងថា ទ្រព្យសម្បត្តិភាគច្រើនរបស់ Rihanna (១,៤ ពាន់លានដុល្លារ) បានមកពីយីគ្រឿងសំអាង Fenty Beauty និងម៉ាកខោអាវទ្រនាប់ Savage x Fenty

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទស្សនាវដ្តី Forbes បានបន្ថែមថាRihanna ទាញយកអត្ថប្រយោជន៍ពីអ្នកតាមដាន ១០១ លាននាក់នៅក្នុង Instagram និងអ្នកតាម Twitter ១០២,៥ លាននាក់ដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់នាងឲ្យកាន់តែទូលំទូលាយនិងជួយឱ្យវាកាន់តែរឹងមាំខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោម៖

Rihanna
Rihanna
Rihanna
Rihanna

ប្រភព៖ zingnews.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]