ប្រទេសថៃ ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមថៃ មានរឿងរ៉ាវដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង ក្រោយពេលស្រ្តីវ័យ ២៦ឆ្នំាម្នាក់ បានស្លាប់ទៅខណៈ ខ្លួនកំពុងតែពពោះ កូនក្នុងផ្ទៃ៦ខែ ទៅជាមួយផងដែរ ដោយសារតែ ឆ្លងកូវីដ១៩ ធ្វើឲ្យប្រជាជនថៃ សម្តែងការសោកស្តាយជាខ្លាំង។

យ៉ាងណាមិញ ឆ្លងកូវីដយ៉ាងដូច្នេះ ភរិយារូបនេះ ដឹងខ្លួនច្បាស់ណាស់ថា មិនអាចឆ្លងផុតបាន ក៏បានសរសេរសារបណ្តាំចុងក្រោយ ទុកឲ្យស្វាមី ដែលក្នុងនោះ បានបញ្ជាក់ថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ញើរជូនបងចេមជាទីស្រឡាញ់ ថាអូនឆ្លងមិនផុត ពីកូវីត១៩

- អូនសូមទោសដែលមិនបានអោយបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនអោយបងខ្លួនឯង សូមឲ្យប្តីប្រើជីវិតឲ្យបានល្អ នឹកដល់អូននឹងកូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឈឹមថាមានជាតិមុខយើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀតជាមួយគ្នាហើយនឹងកូនយើងម្តងទៀតណា.

- អូនគ្មានអ្វីអោយបងទេ តែអូនបានប្រាប់ម៉ែឲ្យឡានទៅបងហើយ អរគុណណាដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់.

- អូនស្រឡាញ់បងណាស់ ស៊ូៗណា យ៉ាងហោចណាស់ក៏អូនបានលាបង បងអាចធ្វើបានទេបងឈប់លេងល្បែងភ្នាស់ទៅ វាគ្មានរីកចម្រើនទេមានតែអស់លុយ ខំប្រឹងធ្វើការរកសុីតែម្យ៉ាងល្អហើយ អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន.

- ថាមានសង្សារថ្មី យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ.

- ផ្ញើរឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗគាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់អោយញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ sola sale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]