កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Hyoyeon ដែលជាសមាជិកក្រុម SNSD បានវិលត្រលប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ដែលនៅក្នុងនោះដែរ បន្ទាប់ពី ឈុតរូបភាពរបស់តារាចម្រៀងស្រីរូបនេះ ត្រូវបានចេញផ្សាយភ្លាមៗ ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ផ្តោតអារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងថ្មីយ៉ាងទាក់ទាញពីរូបនាង។ 

ដោយឡែក កាលពីមុនមកនេះ អាចនិយាយបានថា ចាប់តាំងពីពេលដែល Hyoyeon បានបង្ហាញខ្លួន ប្រឡូកនៅក្នុងសិល្បៈលើកដំបូង រូបនាងត្រូវបានគេរិះគន់ពីរូបសម្រស់មិនសូវស្អាត នៅក្នុងក្រុម ថែមទៀតផង។ ប៉ុន្តែ បន្ទាប់ពីមានការកែសំរួល និងការតុបតែងខ្លួននៅក្នុងការស្លៀកពាក់ ជួយលើកសម្រស់របស់ខ្លួនមក តារាស្រីរូបនេះ ក៏ទទួលបានការសរសើរជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ លុះមកដល់ខណៈពេលនេះវិញ រូបថតស៊េរីថ្មីរបស់តារាស្រីរូបនេះ កំពុងតែធ្វើឱ្យមនុស្សជាច្រើន កាន់តែរំជើបរំជួល ដោយសារតែ ការតុបតែងខ្លួនយ៉ាងអស្ចារ្យ ព្រមទាំងមានការផ្លាស់ប្តូរស្ទាយ៍ថ្មី ជាមួយនឹងមុខមាត់ និងរូបរាងដ៏ស្រស់ស្អាត គួរឲ្យស្រឡាញ់ ជាពិសេស ថែមទាំងមានការយកចិត្តទុកដាក់ទៅលើឈុតសម្លៀកបំពាក់ចម្រុះពណ៌ បញ្ចេញរាងចង្កះតូចច្រឡឹងយ៉ាងមានមន្តស្នេហ៍ គួរឲ្យគយគន់មិនណាយ ដែលអាចទាញយកការពេញចិត្តពីបណ្ដាអ្នកគាំទ្រជាច្រើន ទៀតផង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Hyoyeon
Hyoyeon
Hyoyeon
ការបង្ហាញខ្លួនថ្មី របស់ Hyoyeon
ការបង្ហាញខ្លួនថ្មី របស់ Hyoyeon
ការបង្ហាញខ្លួនថ្មី របស់ Hyoyeon
ការបង្ហាញខ្លួនថ្មី របស់ Hyoyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]