កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈផ្សាយសារព័ត៍មាន TMI របស់ទូរទស្សន៍កូរ៉េខាងត្បូង Mnet បានឱ្យដឹងថា ការផ្សព្វផ្សាយដើរផលិតផលរបស់តារាស្រី Song Hye Kyo មានតម្លៃប្រមាណដល់ទៅ ៧៨៨,១៨៧ ដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។ ចំណែកឆ្នាំនេះ ចំពោះការផ្សព្វផ្សាយចំនួន ៤ របស់ Song Hye Kyo បានថត មានតម្លៃទឹកប្រាក់ប្រមាណ ៣,១៥២,៥៨៥ ដុល្លារអាមេរិក។
វត្តមានបង្ហាញខ្លួនរបស់ Song Hye Kyo នៅក្នុងឧស្សាហកម្មផ្សាយពាណិជ្ជកម្មត្រូវបានឃើញជាញឹកញាប់។ BB cream compact ដែល Song Hye Kyo ត្រូវបានគេមើលឃើញថាកំពុងប្រើប្រាស់ បានទទួលការលក់ ១ លានគ្រឿងហើយក្រែមលាបមាត់ដែលនាងប្រើបានលក់ដាច់ជាង ១៦ ម៉ឺនមុខក្នុងរយៈពេលមួយខែ។ លើសពីនេះឥទ្ធិពលដ៏អស្ចារ្យរបស់ Song Hye Kyo មិនរើសអើងប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។ យោងតាមការផ្សាយរបស់ TMI NEWS យីហោម៉ូតពិភពលោកបានវិភាគថា ការផ្សាយពាណិជ្ជកម្មមួយដែលធ្វើឡើងដោយ Song Hye Kyo នៅលើ Instagram ផ្ទាល់ខ្លួន ផ្តល់ឱ្យនាងនូវទឹកប្រាក់ ប្រហែល ៤៧៧ ៩០០ ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីឆ្លើយតបទៅនឹងព័ត៌មាននេះ លោក Jun Hyun Moo ដែលជាពិធីករនៃទូរទស្សន៍ TMI NEWS បានអត្ថាធិប្បាយថា៖ ដូច្នេះប្រសិនបើនាងបង្ហោះសារមួយក្នុងពេលគេង នាងនឹងក្លាយជាការផ្សាយពាណិជ្ជកម្ម ដោយទទួលទឹកប្រាក់ប្រមាណ ៤៣៧,៧៧៤ ដុល្លារ៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]