ថៃ៖ បើទោះជាមានអាយុកាន់តែច្រើនក្ដី តារាស្រី Cris Horwang នៅតែអាចទាញយកបានប្រជាប្រិយភាព ជាមួយនឹងការបង្ហាញរូបរាងដ៏ស្រស់ស្អាតក្មេងវ័យ និងការតែងខ្លួនយ៉ាងស៊ិចស៊ីបញ្ចេញសាច់ ជាញឹកញាប់នៅលើបណ្ដាញសង្គម ដែលធ្វើឱ្យមនុស្សគ្រប់កាន់តែចាប់អារម្មណ៍លើរូបនាង។ 

ដោយឡែក កាលពីថ្មីៗនេះ Cris Horwang មិនបានធ្វើឲ្យហ្វេនៗរបស់នាងខកបំណងឡើយ ដោយបានបញ្ចេញរូបភាពថ្មីស្រឡាងរបស់ខ្លួន នៅលើ Instagram ដែលនៅក្នុងនោះ រូបនាងបានស្លៀកឈុតពណ៌ខ្មៅ វាលខ្នងមួយទំហឹង បង្ហាញពីសាច់សខ្ចីរលើបរលោង ព្រមទាំងរូបរាងដ៏តូចច្រឡឹងគួរឲ្យគួយគន់ ធ្វើឲ្យអ្នកទស្សនាជាច្រើនមិនអាចដកក្រសែភ្នែកចេញបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបង្ហោះរូបភាពទាំងនេះ អាចនិយាយបានថា តារាស្រីរូបនេះ ទទួលបានការចុច Like ព្រមទាំងមតិសរសើរជាច្រើន ពីមិត្តៗនៅក្នុងសិល្បៈ និងអ្នកគាំទ្រ ដែលកំពុងតែរំជួលចិត្ត ក្រោយពីបានឃើញភាពទាក់ទាញរបស់នាងមិនផ្លាស់ប្ដូរ នៅក្នុងវ័យ ៤០ ឆ្នាំ ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Cris Horwang 
 Cris Horwang 
 Cris Horwang 
 Cris Horwang 
រូបភាពថ្មីរបស់ Cris Horwang 
រូបភាពថ្មីរបស់ Cris Horwang 
រូបភាពថ្មីរបស់ Cris Horwang 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]