ភ្នំពេញ៖ ថ្មីៗនេះបើតាមឲ្យដឹង តាមរយៈគណនីហ្វេសប៊ុករបស់លោក H-thy បានឲ្យដឹងថា លោកបានចេញ Album ថ្មីមួយដែលមានចំណងជើងថា ALBUM RIANING ហើយ Album នេះ លោកបានកំណត់ចេញចំថ្ងៃខួបកំណើតរបស់លោក សម្រាប់ជាកាដូជូនអ្នកគាំទ្រ។

  លោក H-Thy
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជា Album ទី២ហើយបន្ទាប់ពីលោកបានចេញកន្លងមក គឺ Album Bro & Sis ។ ក្នុងនោះផងដែរលោកបានប្រាប់ថា ការធ្វើចម្រៀងក្នុង Album នេះ លោកបានចំណាយពេលវេលាផ្អាកការចេញបទចម្រៀងមួយរយៈធំ ដើម្បីធ្វើបទក្នុង Album ឲ្យមានគុណភាពសម្រាប់ពុកម៉ែបងប្អូន ទាំងអស់គ្នាស្ដាប់កម្សានក្នុងរដូវកាលនេះ។

  លោក H-Thy

បទទាំងអស់រួមមានចំនួន ៥បទ សុទ្ធសឹងតែជាបទមនោសញ្ចេតនាជ្រាលជ្រៅ ដែលរៀបរាប់ទាក់ទងទៅនឹងមេឃភ្លៀងទាំងអស់ ជាពិសេសអ្នកដែលធ្លាប់មានអនុស្សារីយពេលមេឃភ្លៀង ស្ដាប់ហើយអាចស្រក់ទឹកភ្នែកតាម៕ 

ចង់ដឹងថាបទចម្រៀងថ្មីសន្លាងរបស់ លោក H-Thy ពីរោះកម្រិតណា តោះរីករាយស្តាប់កម្សាន្តទាំងអស់គ្នា៖

វីដេអូ
វីដេអូ
វីដេអូ
វីដេអូ
វីដេអូ
  លោក H-Thy
  លោក H-Thy
  លោក H-Thy
  លោក H-Thy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]