ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។

ដោយឡែក ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានលឿន និងឆាប់រហ័សស្របតាមផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជូន មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលបានស្ម័គ្រចិត្តចូលរួមផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយឥតគិតថ្លៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមមាតាបិតា និងអាណាព្យាបាល ដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌ៧មករា អញ្ជើញយកបុត្រធីតា និងសាច់ញាតិរបស់ខ្លួនទៅទទួលយកសេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅមន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលមានទីតាំងនៅអូឡាំព្យាស៊ីធី អគារស៊ី៥ ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]