ភ្នំពេញ៖ ជឿជាក់ថាមហាជនដែលជាអ្នកនិយមទស្សនារឿងភាគខ្មែរ ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ ទៅលើតារាស្រីអ្នកនាង សាំង ភស្ដា ដែលគ្រប់គ្នាតែងស្គាល់ និងធ្លាប់បះរោមខ្លាចរអានាងពេលសម្ដែងនៅក្នុងរឿង «ខ្មោចចេកជ្វា» កាលពីអំឡុងពេលជាង ១០ឆ្នាំមុនជាក់ជាមិនខាន។ ដោយខ្សែរឿងមួយនេះ ពិតជាទទួលបានការគាំទ្រច្រើនមែនទែនកាលជំនាន់នោះរហូតមកដល់សព្វថ្ងៃ។

ដោយឡែក ក្រោយទទួលបានការគាំទ្រតាមរយៈរឿង ខ្មោចចេកជ្វា នេះដែរ យើងឃើញថា ពេលវេលាក្រោយៗមកទៀត យើងក៏មិនដែលឃើញតារាស្រីរូបនេះ លេចមុខសម្ដែងក្នុងរឿងផ្សេងៗទៀតដែរ។ ស្រាប់តែចូលមកដល់ឆ្នាំ ២០២១នេះ អ្នកនាង សាំង ភស្ដា ក៏បានបង្ហាញវត្តមានក្នុងសិល្បៈម្ដងទៀត ដោយនាងបានលេចមុខសម្ដែងជាតួអង្គម្ដាយតួឯកស្រីក្នុងរឿង «នគរមាស» របស់ស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ទោះបីជាតារាស្រីរូបនេះ បានសម្ដែងជាតួម្ដាយពិតមែន ប៉ុន្តែបើចាប់អារម្មណ៍លើការតុបតែងខ្លួនរបស់នាង បង្ហាញឲ្យឃើញថា នាងនៅតែស្រស់ស្អាតខ្លាំងជាមួយនឹងឈុតបុរាណ បែបសុភាពរាបសា ស្លូតបូតសមសួនតែម្ដង។ ខណៈជីវិតពិតនាងពេលនេះ នាងមានគ្រួសារ មានកូនពីរនាក់ និងមានវ័យកាន់តែច្រើនទៅហើយក៏ដោយ តែមើលទៅតារាស្រីរូបនេះ ពិតជាសម្ដែងបានយ៉ាងសម និងនៅតែស្អាត មិនគួរឲ្យខ្លាចដូចកាលនាងសម្ដែងជាតួក្នុងរឿងខ្មោចចេកជ្វាទៀតនោះឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

សាំង ភស្ដា
សាំង ភស្ដា
សាំង ភស្ដា
សាំង ភស្ដា ក្នុងរឿង
សាំង ភស្ដា ក្នុងរឿង
សាំង ភស្ដា ក្នុងរឿង
សាំង ភស្ដា ក្នុងរឿង
សាំង ភស្ដា ក្នុងរឿង
សាំង ភស្ដា ក្នុងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]