រាជធានីភ្នំពេញ ៖ ពិតណាស់​ តារាស្រីល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ កញ្ញា Stella ដែលត្រូវស្គាល់យ៉ាងច្បាស់ថា ជាប្អូនថ្លៃស្រី របស់តារាប្រុសល្បីឈ្មោះ លោក កែវ បូរ៉ា បានធ្វើឲ្យ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង​ លើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ដោយក្នុងនោះ សូម្បីតែ លោក កែវ បូរ៉ា ក៏ចេញមកប្រតិកម្មដែរ។

នេះបើតាម ការបង្ហោះរបស់តារាស្រីរូបនេះ និងបងថ្លៃ ត្រូវបាន គេដឹងថា ទាក់ទងនឹង ការថតReviewឲ្យក្រុមហ៊ុនទឹកក្រូចយីហ៊ោមួយ ដែលក្នុងនោះ រូបនាង បានបដិសេធក្រោយពេល ខាងក្រុមការងារក្រុមហ៊ុននោះ បានទាក់ទងឲ្យខ្លួនថតReview ដោះដូរថ្លៃឈ្នួលត្រឹមជា ទឹកក្រូចមួយកេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ រូបនាងក៏បានបន្ថែមថា ដំបូងរូបនាងក៏ ហាក់គ្មានប្រតិកម្ម អ្វីទាក់ទងនឹងការលើកតម្លៃថ្លៃឈ្នួលនេះដែរ តែក្រោយបដិសេធមិន ទទួលការងារនោះ ស្រាប់តែ បុគ្គលិកក្រុមហ៊ុននេះ នាំគ្នីគ្នា និយាយចំអកឌឺដងដាក់ខ្លួន ពេញបណ្តាញសង្គម ទើបធ្វើឲ្យខ្លួន និងបងថ្លៃ ទប់មិនជាប់ ក៏បានទម្លាយរឿងហួសចិត្ត ហៅថតដោះដូរថ្លៃឈ្នួល ត្រឹមទឹកក្រូចមួយកេះនេះ។ 

ជាមួយគ្នានេះ មហាជនខ្មែរ ហួសចិត្តថ្លែងមិនចេញ ក្រោយពេល មានក្រុមហ៊ុននៅស្រុកខ្មែរ ធ្វើរឿងនេះ ដែលហ៊ានលើកសំណើរថ្លៃថតជា ទឹកក្រូចមួយកេសបែបនេះ ចុះបើអ្នកជា Stella វិញ តើទ្រាំបានទេ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀត តោះទៅមើលរូបភាពខាងក្រោម ៖

 កញ្ញា Stella
 កញ្ញា Stella
 កញ្ញា Stella
 កញ្ញា Stella
លោក កែវ បូរ៉ា
លោក កែវ បូរ៉ា
លោក កែវ បូរ៉ា និងភរិយា
សំណេររបស់ Stella
សំណេររបស់លោក កែវ បូរ៉ា
សំណេររបស់លោក កែវ បូរ៉ា
សំណេររបស់លោក កែវ បូរ៉ា
សំណេរបងស្រីបង្កើត Stella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]