ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីសង្ស័យថានៅផ្សារទួលសង្កែមានជាប់ពាក់ព័ន្ធជាមួយនឹង មេរោគកូវីដ១៩បម្លែង ប្រភេទ (Delta) អាជ្ញាធរ និងក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងនេះ ក៏រកឃើញថាអាជីវករមួយចំនួនគឺពិតជាមានផ្ទុកវីរុសដ៏គ្រោះថ្នាក់នេះដែរ។

ដោយឡែក នៅខណៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះចំពោះបងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្នខ្លួនជានិច្ច ដើម្បីខ្លួនផ្ទាល់ គ្រួសារ និងសង្គមជាតិ ដែលកំពុងតែរងការគម្រាមកំហែងពីវីរុស (Delta) ដែលកំពុងតែធ្វើចរាចរណ៍បណ្តើរៗហើយនៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា៕

សូមចូលអានសេចក្តីលម្អិតរបស់រដ្ឋបាលរាជធានីភ្នំពេញខាងក្រោម៖

សេចក្តីលម្អិតរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីលម្អិតរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីលម្អិតរបស់រដ្ឋបាលរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]