ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងស្រី វីរៈ និច្ច ជាតារាស្រីក្មេងមួយរូប ដែលមានទេពកោសល្យក្នុងការច្រៀងចម្រៀងបានយ៉ាងពិរោះ និងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស កញ្ញាចូលចិត្តតុបតែងខ្លួនបែប Cute Cute គួរឱ្យស្រលាញ់យ៉ាងខ្លាំងគ្រប់ពេលបង្ហាញខ្លួនម្តងៗ ។ 

យ៉ាងណាមិញ កាលពីម្សិលមិញ  វីរៈ និច្ច បានធ្វើហ្វេនភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាចម្រៀងរូបនេះ បានបង្ហាញមុខគូស្នេហ៍ ដែលប្រែក្លាយឋានៈជា គូដណ្តឹងនឹងគ្នា តាមប្រពៃណី ដោយមាន ពិធីចាស់ទុំជួបជុំគ្នា ដឹងឮទាំងសងខាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយបានបើកបង្ហាញពីទំនាក់ទំនងជាមួយនឹងគូស្នេហ៍ជាសាធារណៈ និងមានចាស់ទុំដឹងលឺហើយនោះ មិនបង្អង់យូរតារាស្រីសាច់សខ្ចីរូបនេះ ក៏បានទម្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយដៃគូដែលបានលាក់ទុកជាយូរមកហើយ មកបង្ហោះឲ្យអ្នកគាំទ្របានឃើញ ថែមទាំងលួចច្រណែនមិនស្ទើរផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

វីរៈ និច្ច 
វីរៈ និច្ច និង គូដណ្ដឹង
វីរៈ និច្ច និង គូដណ្ដឹង
វីរៈ និច្ច និង គូដណ្ដឹង
វីរៈ និច្ច និង គូដណ្ដឹង
វីរៈ និច្ច និង គូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]