ថៃ៖ បច្ចុប្បន្ននេះ គូស្នេហ៍ដ៏ពេញនិយម រវាងតារាប្រុស លោក New Wongsakorn និង តារាស្រី Now Tisanart កំពុងតែត្រូវបានមនុស្សជាច្រើនលួចច្រណែន ពីភាពផ្អែមល្ហែមនិងការយល់ចិត្តគ្នា ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គម បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នា អស់រយៈពេលជាង ៨ ឆ្នាំមកនេះ។ 

ដោយឡែក កាលពីថ្មីៗនេះដែរ តារាប្រុសស្រីមួយគូនេះ បានចាប់ដៃគ្នា បើកបង្ហើបពីរឿងរ៉ាវស្នេហាគ្រាដំបូង នៅក្នុងកម្មវិធីមួយដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងនោះដែរ  តារាស្រី Now បានប្រាប់ថា នៅពេលដែលអ្នកទាំងពីរជួបគ្នាដំបូង អ្នកទាំងពីរមិនបាននិយាយគ្នានោះទេ ទាល់តែបន្ទាប់ពីថតរឿងចប់ទើប ពួកគេបាននិយាយគ្នា។ ជាពិសេស នាងថែមទាំងបន្តទៀតថា នៅពេលកំពុងតែថតរឿងជាមួយគ្នា លោក New មិនបាននិយាយជាមួយនាងទាល់តែសោះ មិនទាំងដឹងថា តារាប្រុសរូបនេះ ជាមនុស្សបែបណាទេ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងរ៉ាវមួយនេះ នោះគឺនៅពេលដែល តារាស្រី Now បានសារភាពថា កាលពីដំបូងនាងមិនចូលចិត្ត លោក New នោះទេ ដោយសារតែ តារាប្រុសរូបនេះ ហាក់មើលទៅមានភាពក្រអឺតក្រទម មិននិយាយស្ដីអ្វីទាំងអស់ ។ ជាពិសេស Now ថែមទាំងគិតថា កាលពីដំបូងឡើយ គូស្នេហ៍បណ្ដូលចិត្តម្នាក់នេះ ក៏មិនមែនជាបុរសពិតនោះដែរ ព្រោះនៅក្នុងអំឡុងពេលនោះ ព័ត៌មានថ្មីៗអំពីបញ្ហានេះកាន់តែមានឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ ខណៈពេលនេះដែរ ស្នេហារបស់អ្នកទាំងពីរ គឺកាន់តែមានភាពរីករាយ ពោរពេញដោយក្ដីស្រឡាញ់​ មិនត្រឹមតែប៉ុណ្ណោះ លោក New តែងតែមើលថែ Now បានយ៉ាងល្អ បន្ទាប់ពីពួកគេមានទំនាក់ទំនងស្នេហាអស់រយៈយ៉ាងយូរមកនេះ ដែលធ្វើឲ្យអ្នកគាំទ្រសម្រាប់គូស្នេហ៍អ្នកទាំងពីរ កំពុងតែរង់ចាំពីដំណឹងល្អ ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

New
Now
Now
New និង Now
New និង Now
New និង Now
New និង Now

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]