ចិន៖ នៅថ្ងៃទី ៥ ខែសីហានេះ ប្រព័ន្ធផ្សព្វផ្សាយចិន បានទម្លាយរូបភាពដែលនៅខាងក្នុងនៃកន្លែងឃុំឃាំង ដោយអះអាងថាអតីតសមាជិកក្រុមចម្រៀងនិងតារាសម្តែងលោក Kris Wu វ័យ ៣១ ឆ្នាំ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅទីនោះ ខណៈដែលលោកកំពុងរង់ចាំការស៊ើបអង្កេតរបស់លោកពីបទរំលោភបំពានផ្លូវភេទទៅលើនារីភេទ។

យោងតាមសេចក្តីរាយការណ៍មួយរបស់ចិន បានបង្ហាញថា Kris Wu ត្រូវបានគេថតនៅពេលកំពុងចំណាយពេលនៅមន្ទីរឃុំឃាំងនៅ Chaoyang ដោយកោរសក់របស់តារារូបនេះនិងបង្ហាញពីភាពអស់កម្លាំង។ រូបថតមួយដែលបង្ហាញពីបុគ្គលនៅគុក ដែលគេអះអាងថាជា Kris Wu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា ភាពចម្រូងចម្រាសជុំវិញតារាសម្តែង Kris Wu និងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទបានចាប់ផ្តើមកាលពីខែមុននៅពេលដែលអតីតសង្សារឈ្មោះ Du Meizhu វ័យ ១៨ ឆ្នាំ បានប្តឹងចោទប្រកាន់តារាសម្តែងរូបនេះ ថាបានចាប់រំលោភនាង បន្ទាប់ពីដើមដំបូង Kris Wuបានអញ្ជើញនាងទៅផ្ទះរបស់ខ្លួនដើម្បីសម្ភាសន៍ការងារ។ Du Meizhu បានអះអាងថា Kris Wu និងអ្នកគ្រប់គ្រងរបស់ខ្លួន បានល្បួងនារីជាច្រើននាក់ផ្សេងទៀតនៅក្នុងបន្ទប់ទទួលភ្ញៀវ ក្នុងនោះមានអនីតិជន ២ នាក់៕

ប្រភព៖ Allkpop

Kris Wu
Kris Wu
Kris Wu
Kris Wu
រូបភាពបែកធ្លាយរបស់ Kris Wu
រូបភាពបែកធ្លាយរបស់ Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]