បរទេស៖ ជាការពិតណាស់ ក្រុមតារាចម្រៀងប្រុស One Direction ជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាព និងមានឥទ្ធិពលខ្លាំង អាចទាក់ទាញចិត្តអ្នកគាំទ្របានយ៉ាងច្រើនសន្ធឹកសន្ធាប់ស្ទើរទូទាំងពិភពលោក ជាពិសេសពួកគេក៏ជាក្រុមមួយដែលមានចម្រៀងលក់ដាច់ជាងគេបំផុតផងដែរ។
ទន្ទឹមនឹងនេះ ទោះបីជាកំពុងមានភាពល្បីល្បាញខ្លាំងយ៉ាងណាក៏ដោយ ស្រាប់តែនៅឆ្នាំ ២០១៦ សមាជិកម្នាក់គឺ Zayn Malik បានចកចេញពីក្រុម និងជាបន្តពួកគេក៏បានបំបែកក្រុមក្លាយជាតារាចម្រៀងទោលរៀងៗខ្លួនទៅ។ ប៉ុន្តែទោះបីជាបំបែកក្រុមមែន តែយើងឃើញថា សមាជិកម្នាក់ៗ នៅតែមានការងារមមាញឹកជាមួយការងារសិល្បៈច្រើនខ្លាំងដដែលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកមកមើលពីទ្រព្យសម្បត្តិរបស់សមាជិកទាំង ៥នាក់របស់ក្រុមនេះវិញក្រោយពីការខិតខំប្រឹងប្រែអស់រយៈពេលជាច្រើនឆ្នាំមក សព្វថ្ងៃ ពួកគេក៏មានទ្រព្យសម្បត្តិច្រើនវាល់លានដុល្លា សល់ផ្ទះជាច្រើនកន្លែង និងអចនវត្ថុជាច្រើនទៀតផងដែរ៕
ចង់ដឹងថា តើសមាជិករូបណា សល់ទ្រព្យច្រើនជាងគេ? ទស្សនារូបភាពខាងក្រោម៖
១.Harry Styles
តារាប្រុសរូបនេះ ជាសមាជិកលំដាប់ទី១ ដែលមានទ្រព្យច្រើនជាងគេរហូតដល់ ៨០លានដុល្លារឯណោះ ដែលរកប្រាក់បានពីការងារសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានអចលនទ្រព្យជាច្រើនទៀត រួមទាំងបានទិញផ្ទះទី៣ នៅ Hampstead (ទីក្រុងឡុងដ៍) តម្លៃថ្លៃមិនធម្មតាផងដែរ។
២.Zayn Malik
ជាសមាជិកលំដាប់ទី២បន្ទាប់ពី Harry Styles ដែលមានទ្រព្យច្រើនរហូតដល់ ៧៥លានដុល្លារ។ ក្រៅពីសល់ប្រាក់ជាច្រើនវាល់លានហើយ Zayn Malik ជាមនុស្សដែលមានចិត្តស្រលាញ់រថយន្តទំនើបខ្លាំង ដូច្នេះទើបរហូតមកដល់ពេលនេះ លោកបានទិញរថយន្តទំនើបៗជាច្រើនម៉ាក រួមមាន Bentley Continental GT Porsche Cayenne និង Ferrari 458 Italy ជាដើម។
៣.Liam Payne
ក្នុងនាមជាអ្នកនិពន្ធបទចម្រៀងដ៏សំខាន់ម្នាក់របស់ One Direction តារាប្រុសរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៧០លានដុល្លារប៉ុណ្ណោះ។ ហើយ Liam Payne ក៏មានអចលនទ្រព្យជាច្រើនកន្លែងទៀត រួមមានវិមាននៅ Buckinghamshire (ប្រទេសអង់គ្លេស) ដែលមានតម្លៃ ៦,៩លានដុល្លារ។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ជាម្ចាស់ផ្ទះ ១០,៧៥លានដុល្លារ នៅ Malibu (កាលីហ្វ័រញ៉ា)។ ហើយបន្ទាប់ពីនោះលោកក៏បានទិញផ្ទះមួយនៅ Surrey (ចក្រភពអង់គ្លេស) ដែលមានតម្លៃ ៧,២លានដុល្លារទៀត តែនៅចន្លោះឆ្នាំ ២០២០ និង ២០២១នេះ លោកក៏បានលក់អចលនទ្រព្យទាំងពីរនោះវិញ។
៤.Louis Tomlinson
សមាជិករូបនេះ ក៏មានទ្រព្យសម្បត្តិប្រមាណ ៧០ លានដុល្លារ ដូចទៅនឹង Liam Payne ដែរ។ តែតារាប្រុសរូបនេះ មិនសូវនិយមទិញរបស់របរឡូយឆាយ ឬទិញផ្ទះធំស្កឹមស្កៃតម្លៃថ្លៃៗដូចសមាជិកផ្សេងទៀតនោះឡើយ។ ដោយលោកតែងតែចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ ចាប់តាំងពីគាត់បានបង្ហាញខ្លួននៅក្នុង One Direction មកម្ល៉េះ។ លោកគឺជាអ្នកឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា Bluebell Wood ហើយក៏តែងតែចូលរួមក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់សម្រាប់អង្គការយូនីសេហ្វ ជាញឹកញាប់។
៥.Niall Horan
សមាជិករូបនេះ ក៏មានទ្រព្យសម្បត្តិប្រហែល ៧០លានដុល្លារ ដូចសមាជិកពីរនាក់ខាងលើដែរ។ ដ្បិតតែមានទ្រព្យច្រើនមែន តែតារាប្រុសរូបនេះ ក៏ដូចទៅនឹង Louis Tomlinson ដែរ ដោយគេមិនសូវចូលចិត្តទិញផ្ទះ ទិញរបស់របរឡូយឆាយប្រើប្រាស់ផ្ទាល់ខ្លួនដូចសមាជិកផ្សេងនោះឡើយ។ ព្រោះគេយកលុយទាំងនោះ ទៅជួយគ្រួសារច្រើនជាងទៅវិញ។ ពិសេស គេឃើញ Niall Horan បានជួយសងបំណុលម្ដាយ ទិញជូនផ្ទះម្តាយ ទិញឡានជូនមា្ដយ ហើយថែមទាំងមានបំណងទិញអាផាតមិនមួយ ជូនប៉ារបស់លោកដែរ ប៉ុន្តែប៉ារបស់លោកបានបដិសេធ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]