រាជធានីភ្នំពេញ៖ ដោយមានការដឹកនាំដោយលោក ឃ្លាំង ហួត អាជ្ញាធរខណ្ឌជ្រោយចង្វារ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះបង្ក្រាបទីតាំងផឹកស៊ីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ៣:៣០នាទីរសៀល។

គួរបញ្ជាក់ថា​ ដោយមានការសហការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបការជួបជុំនោះ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីឡោមព័ទ្ធទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានស្លាកយីហោឈ្មោះ តាសេត ដែលបានលួចលាក់បើកបម្រើការផឹកស៊ីជួបជុំគ្នា ដោយមិនវ៉ិចខ្ចប់ ហើយល្មើសនឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមនុស្សកំពុងផឹកស៊ីនៅទីនោះជាច្រើននាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា បច្ចុប្បន្ននេះ រថយន្តសាម៉ុយរបស់ក្រសួងសុខាភិបាល ទៅដល់ទីតាំងខាងលើ ហើយបាននឹងកំពុងធ្វើការយកសំណាក មនុស្សដែលត្រូវឃាត់ខ្លួន នៅខាងក្នុងភោជនីយដ្ឋាន រួចទើបនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ទៅធ្វើការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕

សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ
សកម្មភាពអាជ្ញាធរចុះប្រតិបត្តិការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]