ភ្នំពេញ៖ នៅពេលថ្មីៗនេះ មានវីរុសកូវីដ១៩ បម្លែងខ្លួនមួយទៀតដែលមានឈ្មោះថា Lambda កំពុងតែធ្វើវាយលុកប្រទេសមួយចំនួននៅក្នុងពិភពលោក ដោយមិនក្រោមប្រមាណជា៣០ប្រទេសនោះទេ។

ដោយឡែក វីរុសកូវីដ១៩ បម្លែងខ្លួនមួយនេះ ត្រូវបានគេរកឃើញមុនគេនៅក្នុងប្រទេសប៉េរូ ដែលវាមានសមត្ថភាពចម្លងជំងឺ លឿន និងរហ័សព្រមទាំង អាចអត់ធន់នឹងវ៉ាក់សាំងបានទៀត ប្រសិនជាយើងធ្វើការប្រៀបធៀបទៅនឹងវីរុសកូវីដ១៩ដើមរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន វីរុសបម្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ ហូឡង់ ប៊ែលហ្សិក បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕ 

សូមចូលទស្សនារូបភាពខាងក្រោម៖

 វីរុសកូវីដ១៩ បម្លែងខ្លួន ប្រភេទ Lambda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]