ថៃ៖ អាចនិយាយបានថា វាគឺជានិស្ស័យនឹងគ្នា ចំពោះទំនាក់ទំនង រវាង តារាប្រុស លោក A Phasin និង អតីតភរិយា នាង Tangkwa ក្រោយពីបានចែកផ្លូវគ្នាអស់មួយរយៈ ដោយបន្សល់នូវចំណងកូនប្រុសម្នាក់ ប៉ុន្តែខណៈពេលនេះ មិត្តភាពរបស់អ្នកទាំងពីរ ក៏បានប្រែក្លាយទៅជាចំណងស្នេហាដូចដើម។ 

យ៉ាងណាមិញ រឿងរ៉ាវរបស់អ្នកទាំងពីរ ពិតជាបានបង្កភាពភ្ញាក់ផ្អើលនៅក្នុងវិស័យសិល្បៈកម្សាន្តយ៉ាងខ្លាំង បន្ទាប់ពី លោក A Phasin បានប្រកាសថា Tangkwa ដែលជាអតីតភរិយារបស់ខ្លួន ត្រឡប់មកក្លាយជាភរិយាពិតប្រាកដម្ដងទៀត ជាពិសេស លោកក៏បានត្រៀមខ្លួនធ្វើតួនាទីជាឪពុក ដោយសារតែឥឡូវនេះ ភរិយារូបស្រស់ម្នាក់នេះ កំពុងតែមានផ្ទៃពោះ ហើយការចុះឈ្មោះអាពាហ៍ពិពាហ៍ ក៏បានធ្វើឡើងរួចរាល់ហើយដែរ ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងដំណឹងនេះ ពិតជាបានធ្វើឲ្យមនុស្សជាច្រើនចូលរួមត្រេកអរ ចំពោះអ្នកទាំងពីរ ដែលត្រឡប់មកមានសុភមង្គលជួបជុំគ្រួសារ ជាពិសេស ពួកគេក៏បានបញ្ជាក់ថា ក្ដីសុខរបស់អ្នកទាំងពីរនៅពេលនេះ គឺជាកូនជាទីស្រលាញ់ ហើយក៏បានអរគុណ ព្រោះប្រសិនបើ ពួកគេមិនមានកូននោះទេ គូស្វាមីភរិយាមួយគូនេះ ក៏មិនមានថ្ងៃនេះដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

A Phasin 
Tangkwa ដែលជា ភរិយារបស់ A Phasin
A Phasin និង ភរិយា
A Phasin និង ភរិយា
A Phasin និង ភរិយា
A Phasin និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]