ចិន៖ កាសែត The Global Times ដែលជាកាសែតប្រចាំថ្ងៃដែលគ្រប់គ្រងដោយកាសែតប្រជាជនប្រចាំថ្ងៃរបស់បក្សកុម្មុយនិស្តចិន បានចេញផ្សាយអត្ថបទមួយដែលពន្យល់ថាបុគ្គលិកមួយក្រុមត្រូវបានបណ្តេញចេញពីក្រុមហ៊ុនដោយសារតែបានពិភាក្សាចង់ឱ្យតារាសម្តែង Kris Wu ជាអ្នកតំណាងឱ្យយីហោក្រុមហ៊ុន។
យោងតាមបណ្តាញព័ត៌មាន ក្រុមហ៊ុនរថយន្ត NETA Auto បានបង្កឱ្យមានការពិភាក្សាយ៉ាងក្លៀវក្លា ខណៈក្រុមហ៊ុននេះ ត្រូវបានគេទម្លាយថា ពួកគេបានបណ្តេញនិយោជិតរបស់ពួកគេមួយចំនួនដែលពិភាក្សាចង់ឱ្យ Kris Wu តំណាងឱ្យយីហោរបស់ពួកគេ។ នៅក្នុងរូបភាពដែលគេថតបាន (Screenshot) នៅការសន្ទនាជាក្រុម WeChat បុគ្គលិកផ្នែកទីផ្សារម្នាក់បាននិយាយថា“ ស្មារតីរបស់ NETA គឺផ្តល់ឱកាសដល់មនុស្សជាលើកទីពីរ” ហើយបានស្នើឱ្យក្រុមហ៊ុនជ្រើសរើស Kris Wu ដើម្បីតំណាងឱ្យយីហោរបស់ពួកគេ បើទោះបីជាបន្ទាប់តារារូបនេះ មានបញ្ហាចម្រូងចម្រាសពីបទរំលោភបំពានផ្លូវភេទថ្មីៗនេះក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុគ្គលិកផ្នែកទីផ្សារឈ្មោះ Peng Gang បានបញ្ជាក់ថា៖
នៅក្នុងការជជែកគ្នានេះ ហាក់ដូចជា Peng Gang ត្រូវបានគាំទ្រដោយបុគ្គលិកផ្សេងទៀតរបស់ក្រុមហ៊ុន។ទោះយ៉ាងណា ក្រុមហ៊ុនយីហោ NETA Auto បានសម្រេចចិត្តបញ្ឈប់បុគ្គលិកទាំងអស់ដែលបានចូលរួមក្នុងការពិភាក្សាដូចដែលក្រុមហ៊ុនបាននិយាយថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]