ថៃ៖ ក្រោយពីទៅធ្វើការកែសម្ផស្សរហូតដល់ទៅ ៣ ដង រួចមក បណ្ដាអ្នកគាំទ្រជាច្រើននៅតែយកចិត្តទុកដាក់ និងតាមដានទៅលើព័ត៌មាន របស់តារា Net Idol ដ៏ល្បី Sitang ហៅ យាយគ្រវីសក់ ជាបន្តបន្ទាប់ក៏ដូចជាចង់ឃើញពីភាពផ្លាស់ប្ដូរសម្រស់របស់តារារូបនេះ។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែល Sitang បានចែករំលែងព័ត៌មានមួយនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយនៅក្នុងនោះ រូបសម្រស់របស់តារា Net Idol រូបនេះ ត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹង តារាស្រីចិនដ៏ល្បីល្បាញ Fan Bingbing ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបន្ទាប់ពីបានឃើញបែបនេះ Sitang ក៏បានបង្ហោះសារ ជាមួយនឹងចំណងជើងយ៉ាងខ្លីថា៖

Sitang

តែទៅជាយ៉ាងណា បើនិយាយពីសម្រស់របស់ Sitang ក្រោយពីកែកុនរួចរាល់នោះ អាចនិយាយបានថា ពិតជាបានបង្កភាពភ្ញាក់ផ្អើល និងទទួលបានការចូលចិត្តពីអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ដ៏ល្អប្រសើជាងមុន ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sitang
Sitang
Sitang
Sitang
រូបភាព ដែលបានប្រៀបធៀប Sitang ជាមួយនឹង Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]