រាជធានីភ្នំពេញ ៖ ពិតមែនហើយ ថ្មីៗនេះ លើបណ្តាញសង្គម កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹង រូបភាពមួយសន្លឹក ដែលបានកំពុងធ្វើឲ្យ មហាជនរំជួលចិត្តជាខ្លាំង ដោយថតជាប់ គ្រូបង្រៀនម្នាក់ ស៊ូបង្រៀនសិស្សតាម អនឡាញទៀត ខណៈកំពុងទទួល ការព្យាបាលកូវីដទៅហើយនោះ។

ជាមួយគ្នានេះ បងប្អូនខ្មែរជាច្រើន សូម្បីតែជា គ្រូបង្រៀន មន្ត្រីអប់រំ ក៏ដោយ បានកោតសរសើរពី ទំហំទឹកចិត្តគ្រូបង្រៀនរបស់លោកគ្រូម្នាក់នេះខ្លាំងណាស់ ព្រោះខ្លាចសិស្សមិនយល់ មិនចេះ រៀនមិនទាន់ សុទ្ធចិត្តលះបង់ពេលសម្រាក ដើម្បីបង្ហាត់សិស្សយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោកគ្រូ​ ហៀក​ វណ្ណ:​ ជាមន្ត្រី​ចូលនិវត្តន៍​និង ជាគ្រូនៅ​អតីតវិទ្យាល័យ ប៉ោយប៉ែតក្រុង​ គាត់​បង្រៀន​កម្រិតអនុវិទ្យាល័យ ហៅ លោកគ្រូ តា​ គឺជាគ្រូគណិតវិទ្យា ដ៏ស្លូត និងមាន សីលធម៌ខ្ពស់ គាត់តែងតែ បង្រៀន គ្រូៗ​ សិស្ស​ជំនាន់ក្រោយនូវ បទពិសោធន៍ល្អៗ។

មិនតែប៉ុណ្ណោះលោកគ្រូ បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន នៅក្រុងប៉ោយប៉ែត ចំណែក អតីតសិស្សរបស់គាត់បានចាំនូវ ពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោកគ្រូ​ ហៀក​ វណ្ណ:
   លោកគ្រូ​ ហៀក​ វណ្ណ:
   លោកគ្រូ​ ហៀក​ វណ្ណ:
 រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]