ថៃ៖ ហ្វេនៗតារាថៃ ច្បាស់ជាបានស្គាល់តារាសម្ដែងលំដាប់ជួរមុខរបស់ថៃទាំងប៉ុន្មាននាក់ខាងក្រោមនេះជាក់ជាមិនខាន ព្រោះកន្លងមកគ្រប់សកម្មភាពសិល្បៈ និងការជីវិតរស់នៅក្រៅឆាករបស់ពួកគេ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ជាពិសេស គឺជីវិតស្នេហារបស់ពួកគេផ្ទាល់តែម្ដង។

ដោយក្នុងនោះ តារាស្រីទាំងនោះ បានចាប់ដៃសាងគ្រួសារ និងស្រលាញ់គ្នាជាមួយដៃគូយ៉ាងមានក្ដីសុខ។ ប៉ុន្តែមិនបានប៉ុន្មាន ពួកគេស្រាប់តែបញ្ចប់ទំនាក់ទំនង ចែកផ្លូវគ្នារកអ្នកថ្មីវិញ ធ្វើឲ្យហ្វេនៗសោកស្ដាយគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នៅពេលដែលស្នេហាជាមួយអ្នកចាស់បានបញ្ចប់ទៅ អតីតស្វាមី និងអតីតគូស្នេហ៍របស់ពួកគេទាំងនោះ បែរជាមិនរកអ្នកថ្មីឯណាឆ្ងាយនោះឡើយ ពោលគឺគេបែរជាមកយកតារាស្រីដែលរួមអាជីពសិល្បៈដូចទៅនឹងអ្នកចាស់ទៅវិញផងដែរ៕

ពួកគេទាំងនោះ មានដូចខាងក្រោម៖

១.Cris Horwang និង Mew Nittha

Cris Horwang បានមានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញរម្នាក់នេះ ប៉ុន្តែពួកគេបានបែកគ្នានៅឆ្នាំ ២០១៧ ហើយក្រោយមក អតីតគូស្នេហ៍របស់នាង ក៏បានមករៀបការជាមួយនឹងតារាស្រី Mew Nittha រហូតមកដល់សព្វថ្ងៃ។

Cris Horwang
Mew Nittha
Cris Horwang និង Mew Nittha

២. Woonsen និង Taew Natapohn

នៅឆ្នាំ ២០១២ Woonsen បានរៀបការជាមួយតារាសម្តែងដ៏ល្បីល្បាញគឺលោក Chakrit Yamnam ប៉ុន្តែតែ ៤ ឆ្នាំក្រោយមក អាពាហ៍ពិពាហ៍របស់នាងស្រាប់តែបែកបាក់ដោយអ្នកទាំងពីរក៏សម្រេចចិត្តលែងលះ។ ក្រោយមក Woonsen ក៏បានទាក់ទងជាមួយបុរសអ្នកជំនួញម្នាក់គឺ Pranai តែក៏បានបែកគ្នាវិញ។ ក្រោយពីបែកជាគ្នាជាមួយ Woonsen ជាយូរ ស្រាប់តែ Pranai ក៏បានមកស្រលាញ់តារាស្រី Taew Natapohn រហូតដល់សព្វថ្ងៃ។

Woonsen
Taew Natapohn
Woonsen និង Taew Natapohn

៣.Matt Peeranee និង Aff Taksaorn

កាលពីជាងប៉ុន្មានឆ្នាំមុន តារាសម្ដែងជើងចាស់ Aff បានរៀបការយ៉ាងអធិកអធមជាមួយបុរសអ្នកជំនួញ Songkran តែមិនយូរប៉ុន្មានពួកគេក៏បានលែងលះគ្នា។ ក្រោយបែក Aff មិនបានប៉ុន្មាន Songkran ក៏ស្រាប់តែទៅទាក់ទងជាមួយ តារាស្រី Matt Peeranee។

Matt Peeranee
Aff Taksaorn
Matt Peeranee និង Aff Taksaorn

៤.Aom Sushar និង Aum Patchrapa

កាលពីមុន ធ្លាប់មានព័ត៌មានថា តារាស្រី Aum បានមានទំនាក់ទំនងជាមួយបុរសអ្នកជំនួញម្នាក់នេះ ប៉ុន្តែក្រោយមកទៀតនាងស្រាប់តែបង្ហាញមុខគូស្នេហ៍ម្នាក់ផ្សេងទៅវិញ។ តែយ៉ាងណាក្រោយពីនោះ បុរសដែលល្បីថាជាគូស្នេហ៍របស់ Aum ក៏បានមកទាក់ទងជាមួយតារាសម្ដែងស្រី Aom Sushar រហូតសព្វថ្ងៃ។

Aom Sushar
Aum Patchrapa
Aum Patchrapa និង Aom Sushar 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]