រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ បានធ្វើតេស្តលើអាជីវករ និងប្រពលរដ្ឋរស់នៅជុំវិញផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ ក្នុងនោះ រកឃើញអាជីវករ ចំនួន ៨នាក់ តេស្តឃើញវិជ្ជមានកូវីដ១៩ នៅក្នុងប្រតិបត្តិការស្វែងរក កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៤ ខែសីហានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ករណីឆ្លងថ្មីសរុបចំនួន ៥៩១ នាក់ ករណីជាសះស្បើយថ្មីសរុបចំនួន ៦១៨នាក់ ករណីនាំចូលពីក្រៅប្រទេសថ្មីចំនួន ១៨៣ នាក់ ក្នុងនោះករណីស្លាប់ថ្មីចំនួន ១៩នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចមហាជនជ្រាបរួចហើយថា វីរុសដែលតា បាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍យើង ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សូមក្រើនរំលឹកហើយរលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកថា៖ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ៕

ផ្សារទឹកថ្លា
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]