ភ្នំពេញ៖ លោក FONKi កើតនៅក្នុងប្រទេសបារាំង ប៉ុន្តែរូបលោកមានឪពុកម្តាយជាជនជាតិខ្មែរ គឺជាវិចិត្រករគំនូរតាមជញ្ជាំង និងជានាយកច្នៃប្រឌិតនៅ ឌឹកហ្វេកតូរីភ្នំពេញ។ ហើយកុមារភាពរបស់រូបលោក គឺនៅក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ក្រោយមកក៏សម្រេចចិត្តត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ ជាមួយនឹងការជួយបង្កើតស្នាដៃជាច្រើននូវកន្លែងសិល្បៈគំនូរតាមជញ្ជាំង ដែលមានការរីកដុះដាលដូចសព្វថ្ងៃនេះ។

លោក FONKi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលដៅរបស់លោក FONKi  គឺការបង្កើតផ្ទាំងគំនូរ ដែលអបអរសាទរមរតកខ្មែរ ជាមួយនឹងការប្រើប្រាស់ស្ទីលរចនាបទគំនូរតាមទីសាធារណៈរបស់គាត់ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តវប្បធម៍ និងនិមិត្តសញ្ញាខ្មែរ តាមបែបទំនើប។

ចំពោះមូលហេតុដែលធ្វើឲ្យលោក FONKi ផ្តោតលើមរតកខ្មែរ និងបំផុសគំនិតរបស់លោក ក៏ព្រោះតែលោក បានចំណាយកុមារភាពនៅឯបរទេស ក្នុងការប្រើសិល្បៈជាយានដើម្បីស្វែងយល់ពីអត្តសញ្ញាណជាតិខ្មែរ និងស្វែងយល់ពីឬសគល់ ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដូច្នេះហើយរបកគំហើញគំនិតច្នៃប្រឌិតទាំងនេះ បានបំផុសភាពសម្បូរបែប និងលក្ខណៈពិសេសនៃវប្បធម៍ខ្មែរ រួមមានតន្ត្រីក៏ដូចជារបាំប្រជាប្រិយ និងនិមិត្តរូបប្រាង្គប្រាសាទ សិល្បៈខ្មែរ ដែលជាកត្តាជម្រុញចិត្តរបស់លោក FONKi ឲ្យកាន់តែស៊ីជម្រៅមកលើមរតកខ្មែរ ដោយមានការបន្ថែមនូវភាពទំនើប មកលើការរចនាបទគំនូរផ្ទាល់ខ្លួនរបស់លោក។

លោក FONKi

សម្រាប់ហេតុផលបន្ថែម ដែលគួរឲ្យសរសើរដល់លោក FONKi គឺរូបលោកបានរៀបរាប់អំពីការការពារបេតិកភណ្ឌខ្មែរ តាមរយៈគំនូរបស់លោក ដោយលើកយកហេតុផលថា សព្វថ្ងៃនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូច្នេះហើយរូបលោកមានការព្រួយបារម្ភចំពោះហានិភ័យ ក្នុងការបាត់បង់វប្បធម៍ខ្មែរ ដោយមានការជំនួសមកវិញជាមួយវប្បធម៍បរទេស ដូច្នេះហើយ កត្តាទាំងនេះមានតែការចូលរូមពីយុវជនខ្មែរ ក្នុងការនិយាយនិងបង្ហាញអំពីវប្បធម៍របស់ខ្លួនឲ្យបានច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិរក្សវប្បធម៍ខ្មែរកុំឲ្យបាត់បង់។

គួររម្លឹកដែរថា​ ផ្ទាំងគំនូររបស់លោក FONKi នឹងនាំមកនូវនិមិត្តសញ្ញាប្រពៃណីខ្មែរ និងមានលំនាំក្បាច់បុរាណ ជាមួយក្បូរក្បាច់រចនាគំនូរ ដោយបង្ហាញពីការលាយបញ្ចូលគ្នាដ៏គួរឲ្យសរសើររវាងជំនាន់ចាស់ និងជំនាន់ថ្មី ដែលនឹងធ្វើការតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ា ដែលធ្វើឡើងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នៅឯឌឹកហ្វេកតូរីភ្នំពេញ។

សម្រាប់លោកអ្នកមានបំណងចង់ស្វែងរកវឌ្នភាពគំនូររបស់លោក​ FONKi និងតាមដានបន្ថែមអំពីព្រឹត្តិការណ៍របស់ កម្ពុអ៊ែររ៉ា លោកអ្នកអាចតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ កម្ពុអ៊ែរ៉ា តាមរយៈតំណរនេះ https://bit.ly/3fAIv7d និងអ៊ីនស្តាក្រាម តាមរយៈតំណរនេះ https://bit.ly/2VsTb0K ៕

លោក FONKi
លោក FONKi
កម្ពុអ៊ែរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]