រាជធានីភ្នំពេញ ៖​  ជឿជាក់ថា បងប្អូនខ្មែរនៅចាំពីតារាជើងចាស់ ដែលមានទេពកោសល្យ គឺព្រឹទ្ធិចារ្យ ហ៊ុយ ពុធ ដែលជា ផលិតករភាពយន្ត​ អ្នកដឹកនាំចម្រៀងខារ៉ាអូខេ​ សែនជំនាញមួយរូបរបស់កម្ពុជា លើសពីនេះទៅទៀត រូបលោក បានកសាងកេរ្ត៍ឈ្មោះល្បីល្បាញក្នុង អាជីពជាសិល្បករ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលថ្មីៗនេះ រូបលោក បានទទួលមរណភាពទៅហើយ ក្នុងវ័យ ៨២ឆ្នាំ ដោយរោគាពាធ។

តែយ៉ាងណាក្តី បើត្រលប់ទៅភរិយារបស់ រូបលោកវិញ បង្ហើបប្រាប់ថា រូបគាត់នៅមិនទាន់ ទទួលយកបាននៅឡើយទេ ព្រោះវាលឿនរហ័សពេក មិនតែប៉ុណ្ណោះ ភរិយាលោកបន្តថា លោកគ្រូ ហ៊ុយ​ ពុធ ជាស្វាមីនិង ជាឪពុក ដែលសែនល្អ ដោយលោកគ្រូ ខិតខំធ្វើការជាខ្លាំង ដើម្បីធានាថា ប្រពន្ធកូន រស់នៅយ៉ាងស្រួល រហូតដល់ថ្នាក់ ជាអ្នករកលុយមែន តែសូម្បីទឹកកកមួយកែវ ក៏រូបលោកមិនហ៊ានចំណាយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលសែនរំជួលចិត្តជាខ្លាំងនោះគឺ កាលនៅនិយាយរួច លោកគ្រូបានផ្តាំភរិយាឲ្យ នៅថែរក្សាកូនចៅ កុំទៅណាឲ្យសោះ ហើយមួយទៀតនោះ គឺមុននឹងផុតដង្ហើមនោះ លោកគ្រូបានត្រឹមហៅភរិយា តែ២ម៉ាត់ប៉ុណ្ណោះគឺ «ម៉ែវា»៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកគ្រូ ហ៊ុយ​ ពុធ
  លោកគ្រូ ហ៊ុយ​ ពុធ
  លោកគ្រូ ហ៊ុយ​ ពុធ
លោកគ្រូ ហ៊ុយ ពុធ និងភរិយា
រូបភាព

ប្រភព ៖ Dara News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]