ចិន៖ នៅលើទំព័រ Sohu សមាជិកគ្រួសារ Kris Wuបានចែករំលែកអំពីស្ថានភាពបច្ចុប្បន្នរបស់លោកស្រី Stacey Wu ។ ដោយ បច្ចុប្បន្ននេះអ្នកស្រី កំពុងព្យាយាមស្វែងរកមេធាវីដើម្បីការពារកូនប្រុសរបស់នាង ហើយក្នុងពេលជាមួយគ្នានេះ សុំឱ្យតារាសម្តែងរូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំការជំនុំជម្រះ។

យ៉ាងណាមិញ ​បន្ទាប់ពីកូនប្រុសរបស់អ្នកស្រី ត្រូវបានចាប់ខ្លួន ម្តាយរបស់ Kris Wបានព្យាយាមស្វែងរកមេធាវីសូម្បីសឹងតែអស់ខ្យល់ទៅហើយ ប៉ុន្តែនៅតែគ្មាននរណាម្នាក់ចេញមុខទទួលការពារក្តីលើរឿងនេះទេ បើទោះបីជាចំណាយលុយច្រើនយ៉ាងណាក្តី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ  លោកស្រី Stacey Wu ថែមទាំងបានមកអង្វរសុំជំនួយពីតារាសម្ដែងក្បាច់គុណលោក Jackie Chan ដើម្បីជួយសង្គ្រោះកូនប្រុសរបស់នាង ប៉ុន្តែបានបរាជ័យ ដោយគេបានអញ្ជើញដោយគ្មានការជួបឡើយ ។ ព្រោះពេលមុនៗ Jackie Chan តែងតែគាំទ្រ Kris Wហើយចេញមកឧបត្ថម្ភតារាប្រុសក្មេងរូបនេះ នៅពេលដែលលោកត្រលប់មកប្រទេសវិញលើកដំបូង។

យោងតាមប្រភពពី Sohu បានអោយដឹងថាម្តាយរបស់ Kris បានស្រកទំងន់ច្រើនហើយលែងមានរាងរូវទៀតហើយ ដោយសារតែពិបាកចិត្តនិងសោកស្ដាយក្នុងការជួយសង្គ្រោះកូនប្រុសមិនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu និង ម្ដាយ

ប្រភព៖zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]