ចិន៖ កាលពីពេលកន្លងទៅនេះ​ នៅក្នុងការផ្សាយផ្ទាល់មួយ តារាចម្រៀងប្រុស លោក Wang Leehom បានសម្រេចចិត្ត កោរពុកមាត់ពុកចង្កាចេញ ដែលបានធ្វើឲ្យសម្រស់របស់តារារូបនេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើនដែលបានបង្ហាញពីមុខមាត់ស្រស់សង្ហាសាជាថ្មីម្ដងទៀត ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមបង្ហាញពីភាពទាក់ទាញរបស់ Wang Leehom ក៏មានអ្នកចូលទស្សនារហូតដល់ទៅ ១២.៣ លាននាក់។ ជាពិសេស តារាប្រុសរូបនេះ ក៏បានធ្វើការហៅទស្សនិកជនដែលបានទស្សនា ឲ្យចូលរួមថ្នាក់អនឡាញពិសេស និងបានសួរសំណួរបែបលេងសើច ដោយបានបង្ហើបថា ប្រសិនបើ លោកក្លាយជាអ្នកលក់តាមអ៊ីនធឺណេត តើមានភាពសាកសមឬយ៉ាងណា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅទីបំផុត តារាចម្រៀងប្រុសដ៏មានប្រជាប្រិយរូបនេះ ក៏បានលក់វគ្គសិក្សា ចំនួន ៦២៦ កន្លែង និងរកចំណូលបានប្រហែល ១.១៧ លានយ័ន (ស្មើនឹង ១៨ ម៉ឺនដុល្លា) ហើយការផ្សាយផ្ទាល់មួយ ក៏ត្រូវបានគេស្វែងរកច្រើនជាងគេ និងកាន់កាប់តំណែងលេខមួយ នៅលើបណ្តាញដ៏ពេញនិយម ក្នុង Weibo កាលពីថ្ងៃទី ១៤ ខែកក្កដា កន្លងទៅនេះ។ 

គួរបញ្ជាក់ផងដែរ លោក Wang Leehom គឺជាតារាចម្រៀងប្រុសដ៏ល្បីមួយរូប ដែលបានប្រឡូកនៅក្នុងសិល្បៈ អស់រយៈពេលជាង ២ ទស្សវត្សរ៍ និងបានចេញអាល់ប៊ុមជាង ២០ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន រហូតមកទល់នឹងបច្ចុប្បន្ននេះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]