ខេត្តបន្ទាយមានជ័យ÷ យោងតាមសេចក្តីសម្រេចលេខ ២៧៨/២១សសរ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចដាក់ចេញនូវប្រការសំខាន់ៗចំនួន៤ មានដូចខាងក្រោម÷

ប្រការ១:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវបានបិទខ្ទប់ផ្សារមង្គលបូរីថ្មី(ផ្សារតាយ៉ាវ) ស្ថិតនៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ជាបណ្ដោះ អាសន្ន សម្រាប់រយៈពេល២(ពីរ)សប្តាហ៍ គិតចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងគោល បំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ។

ប្រការ២:

ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកមង្គលបូរី ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្របិទផ្សារ សម្រាប់ ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ រួមមាន ៖--ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ

-ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការ ព្យាបាល ជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាដើម

ប្រការ៣:

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤:

នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អភិបាល នៃគណៈអភិបាល ស្រុកមង្គលបូរី មេឃុំឬស្សីក្រោក និងប្រធានផ្សារមង្គលបូរីថ្មី(ផ្សារតាយ៉ាវ) ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]