រាជធានីភ្នំពេញ ៖ ពិតមែនហើយ កញ្ញា កែវ ឡាវីញ ជាតារាសម្តែងស្រី ដែលកំពុងមានប្រជាប្រិយភាព ក្នុងនោះ រូបនាង បានលេចវត្តមានដំបូង ក្នុងខ្សែភាពយន្ត «រសជាតិអ្នកមាន » របស់ស្ថានីយទូរទស្សន៍ PNN។

លើសពីនេះទៅទៀត រូបនាងក៏ជាកូនស្រីបង្កើតរបស់ តារាស្រីជើងចាស់ កែវ កល្យាណ ជាតារាសម្តែងស្រីជើងចាស់ ដែលមានឈ្មោះល្បី​ល្បាញ​ខ្លាំង​​នៅទសវត្សទី ៨០ -៩០ ហើយជំនាន់នោះ អ្នកស្រីជាតារាស្រីម្នាក់ ដែលមានរូបសម្រស់ និង​ទេព​កោសល្យ​​ខាង​សម្តែង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នាថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេងរូបនេះ បានទម្លាយរូបថតកាលនៅ វ័យក្មេងរបស់ខ្លួន ដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះមើលទៅទម្រង់របស់រូបនាង មានការផ្លាស់ប្តូរតែ បន្តិចបន្តួចប៉ុណ្ណោះ មួយវិញទៀត តាមរយៈរូបថតនេះ រូបនាងត្រូវមហាជន កត់សម្គាល់ឃើញ មានភាពទាក់ទាញ់ ប្រិមប្រិយ និងគួរឲ្យស្រលាញ់ មិនចាញ់ពេលបច្ចុប្បន្ន ប៉ុន្មានទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា កែវ ឡាវីញ
  កញ្ញា កែវ ឡាវីញ
  កញ្ញា កែវ ឡាវីញ
  កញ្ញា កែវ ឡាវីញ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]