កូរ៉េខាងត្បូង៖ កាលថ្ងៃទី ២៦ ខែកក្កដាកន្លងទៅ បណ្តាញព័ត៌មានកូរ៉េជាច្រើនបានរាយការណ៍ថា តារាសម្ដែង Ji Chang Wook ឬខ្មែរយើងតែងស្គាល់ក្នុងរឿងជាតួ ដុងហេ លោកបានឆ្លងជំងឺកូវីដ ១៩ ហើយត្រូវនៅដាច់ដោយឡែកដើម្បីព្យាបាល ហើយកាលវិភាគថតរឿង និងការងារសិល្បៈនានារបស់លោកក៏ត្រូវបានផ្អាកទាំងអស់។
យ៉ាងណាមិញ រហូតមកថ្ងៃទី ៦ ខែសីហានេះ បន្ទាប់ពីការព្យាបាលរយៈពេលជិត ២សប្តាហ៍ ទីបំផុតអ្នកគ្រប់គ្រងរបស់តារាប្រុសរូបនេះ ក៏បានប្រកាសដំណឹងក្តៅៗអំពីស្ថានភាពរបស់ Ji Chang Wook ផងដែរថា ពេលនេះតារាសម្តែងរូបនេះ បានជាសះស្បើយពីជំងឺកូវីដហើយ និងកំពុងបន្តនៅដាក់ឃុំខ្លួន ១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមានការរំភើបយ៉ាងខ្លាំងពេលឃើញអាយដលរបស់ខ្លួន បានត្រឡប់មកជាសះស្បើយវិញបែបនេះ៕
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]