រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ប្រកាសលុបចោលសេចក្តីប្រកាសព័ត៍មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬប្រទេសណាក៏ដោយដែលឆ្លងកាត់ប្រទេសឥណ្ឌា។
ក្នុងនោះ យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានលុបចោលការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌាឬ មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬផ្លូវគោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា ការសម្រេចលុបចោលការហាមឃាត់ការធ្វើដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើង ក្រោយពីមើលឃើញសភាពធូរស្រាលនៃការរីករាលជំងឺកូវីដ១៩ នៅសាធារណរដ្ឋឥណ្ឌា។
ជាមួយគ្នានេះ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣៖៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១ តទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]