កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាសម្ដែងជើងចាស់របស់កូរ៉េខាងត្បូង Lee Young Ae ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០០មក នាងត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រក្នុងប្រទេស ទទួលស្គាល់ថា ជាស្រីស្អាតកំពូលសម្រស់ដែលមានមុខមាត់ផូរផង់មិនចេះចាស់តាមអាយុនោះឡើយ។ 

ជាពិសេស បើក្រឡេកមកមើលរូបភាពមួយចំនួន ដែលតារាស្រីវ័យ ៥០ឆ្នាំរូបនេះទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ យើងឃើញថា ហ្វេនៗពិតជាទប់ចិត្តមិនសរសើរមិនបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែក្នុងរូបភាពទាំងនោះ Lee Young Ae បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ថតរូបបែបជាពណ៌សខ្មៅ ថតផ្ទៃមុខជិតៗ បង្ហាញឲ្យឃើញថា មុខរបស់នាងពិតជានៅតែតឹងណែន រលោងម៉ត់ខៃគ្មានស្នាមជ្រីវជ្រួញសូម្បីបន្តិច ខណៈពេលនេះ នាងមានវ័យកាន់តែច្រើន និងមានកូនធំៗពីរនាក់ទៅហើយ ប៉ុន្តែសម្រស់នៅតែខ្ញង់ដដែល អ្នកណាឃើញក៏សរសើរ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Young Ae
 Lee Young Ae
រូបថ្មី Lee Young Ae
រូបថ្មី Lee Young Ae
រូបថ្មី Lee Young Ae
រូបថ្មី Lee Young Ae
រូបថ្មី Lee Young Ae

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]