កម្ពុជា: មានទីកន្លែងកំណើតនៅខេត្ត ព្រះសីហនុ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសី ឬ Jorden Pisey Windle ត្រូវបានលោកឪពុកចិញ្ចឹមជនជាតិអាមេរិចកាំង លោក Jerry Windle បានយកធ្វើជាកូនចិញ្ចឹម រួចបាននាំទៅកាន់ទឹកដីសហរដ្ឋអាមេរិក ព្រមទាំងផ្តល់ការសិក្សាអប់រំ យកចិត្តទុកដាក់ ស្រលាញ់ដូចជាកូនបង្កើត ហើយថែមទាំងបានឲ្យចូលហ្វឹកហាត់ជាកីឡាករលោតទឹក(Driving)ថែមទៀតផង។
ដោយសារតែសមត្ថភាពនឹងទេពកោសល្យពីកំណើត Pisey Windle ត្រូវបានក្លាយជាអ្នកលោតទឹកជនជាតិខ្មែរ សញ្ជាតិអាមេរិកមួយរូប ដែលទទួលបានសិទ្ធិក្នុងការប្រកួតអូឡាំពិចទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីរូបគេបានប្រកួតឈ្នះក្នុងការប្រកួតជ្រើសរើសក្រុមតំណាងជាតិអាមេរិក ក្នុងការប្រកួតនៅឯសកលវិទ្យាល័យរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ផ្អែកតាមលទ្ធផលនៅថ្ងៃនេះ កីឡាករ Jorden Pisey Windle ដែលប្រកួតលើវិញ្ញាសា លោតទឹក កម្ពស់១០ម៉ែត្រ ឈ្នាន់រឹង ក្រោយទទួលបានជោគជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តដំណើរក្នុងនាមជាជនជាតិខ្មែរ សញ្ជាតិអាមេរិច ចូលរួមប្រកួតដណ្តើមមេដាយបន្តនៅថ្ងៃសៅរ៍នេះ វេលាម៉ោង១រសៀល(ម៉ោងនៅប្រទេសកម្ពុជា)។
សូមរំលឹកផងដែរថា ថ្វីត្បិតតែពុំបានឈរឈ្មោះជាអត្តពលិកតំណាងឲ្យកម្ពុជាមែនពិត ប៉ុន្តែ Jorden Pisey Windle បានក្លាយជានិមិត្តរូប និងជាគំរូមួយសម្រាប់កុមារកំព្រានៅកម្ពុជា ព្រមទាំងយុវជនកម្ពុជា ហើយមានក្តីស្រមៃ និងការតាំងចិត្តខ្ពស់ក្នុងវិស័យកីឡា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]