អង់គ្លេស៖ តាមប្រភពព័ត៍មានពីមន្ត្រីអង់គ្លេសបានឱ្យដឹងថា មានភស្តុតាងបានបង្ហាញការចាក់វ៉ាក់សាំងកូវីដ១៩ ប្រឆាំងវីរុសបំប្លែងថ្មីគឺមិនសូវមានប្រសិទ្ធភាពទេចំពោះវីរុសបំប្លែងថ្មីមួយប្រភេទទៀត ដែលក្នុងនោះ មានករណីរកឃើញមេរោគបំប្លែងថ្មីចំនួន ៣៧ករណីហើយ នៅក្នុងចក្រភពអង់គ្លេស។
ករណីនៃមេរោគបំប្លែងថ្មីដែលត្រូវបានគេស្គាល់ថាជា VUI-21JUL-01 ឬ B.1.621 ត្រូវបានគេរកឃើញនៅទូទាំងតំបន់អង់គ្លេសចំនួន ៦ ដែលភាគច្រើននៅទីក្រុងឡុងដ៍នេះបើយោងតាមសុខភាពសាធារណៈអង់គ្លេស (PHE) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា ហើយមន្រ្តីនៅទីក្រុងម៉ៃអាមី ( Miami) សហរដ្ឋអាមេរិកថ្មីៗនេះ បាននិយាយថាវាមានប្រហែល ១០ ភាគរយនៃករណីទាំងអស់នៅទីនោះ។
យោងតាមក្រសួងសុខភាពសាធារណៈអង់គ្លេស បានថ្លែងថា មន្ត្រីសុខាភិបាល នៅមិនទាន់ដឹងគ្រប់គ្រាន់អំពីមេរោគបំប្លែងខ្លួនថ្មីនេះ ឬសមត្ថភាពនៃវ៉ាក់សាំងប្រឆាំងនឹងវានោះទេ ប៉ុន្តែមិនមានភស្តុតាងណាមួយដែលបង្ហាញថា វាអាចចម្លងបានលឿននិងច្រើនជាងវីរុសបំប្លែង Delta ដែលកំពុងសារាចរលេចធ្លោដូចបច្ចុប្បន្ននោះទេ។
ក្រសួងសុខភាពសាធារណៈ បានថ្លែងថា ក្រសួងបានរកឃើញ ៣៧ ករណីត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃពុធពោលគឺកើនឡើងពី ១៦ សប្តាហ៍មុន។
បន្ទាប់ពីការវាយតម្លៃហានិភ័យ ក្រសួងសុខភាពសាធារណៈ បាននិយាយថា មានភស្តុតាងមន្ទីរពិសោធន៍បឋមដែលបង្ហាញថា ការចាក់វ៉ាក់សាំងមានប្រសិទ្ធភាពតិចក្នុងការការពារការឆ្លងមេរោគបំប្លែងថ្មីប្រភេទ VUI-21JUL-01៕
ប្រភព៖ Mirror
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]