ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេឃើញមានយុវវ័យជាច្រើន បានថតវីដេអូបង្ហោះលើបណ្ដាញសង្គម។ ហើយគ្រប់វីដេអូដែលពួកគេបានបង្ហោះសុទ្ធសឹងតែទទួលបានការគាំទ្រ និងមានអ្នកចុចចូលមើលវីដេអូច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត ក្រោយបង្ហោះវីដេអូទទួលបានប្រជាប្រិយភាពពីមួយវីដេអូ ទៅមួយវីដេអូ កាន់តែមានអ្នកចូលចិត្តច្រើន ធ្វើឲ្យយុវជនទាំងនោះ មានការងារច្រើនជាងមុន រហូតមានបណ្ដាក្រុមហ៊ុនជាច្រើន បានទាក់ទងហៅថតផ្សាយផលិតផលជាដើម។
យ៉ាងណាមិញ បើក្រឡេកមើល Influencer នារីវ័យក្មេងពីររូបគឺកញ្ញា ជា ស្រីនា និងកញ្ញា លីន វី ឃើញថាបច្ចុប្បន្ន អ្នកទាំងពីរកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ មូលហេតុដែល Influencer ពីររូបនេះ មានឈ្មោះល្បីល្បាញ ក៏ព្រោះតែពួកគេមានទេពកោសល្យ និងសមត្ថភាពក្នុងការបង្កើតវីដេអូថ្មី ប្លែកៗចែកជូនដល់អ្នកគាំទ្រផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ក្រៅពីសមត្ថភាពល្អហើយនោះ កញ្ញា ជា ស្រីនា និងកញ្ញា លីន វី ក៏មានរូបសម្ផស្សស្រស់ស្អាត ឃ្យូតមិនចាញ់គ្នាប៉ុន្មានឡើយ។ តែអ្វីដែលគេចាប់អារម្មណ៍នោះ ស្រីស្អាតទាំងពីររូបនេះ ក៏ធ្លាប់ឡើងគីឡូ រហូតធ្វើឲ្យរូបរាងមានសាច់ទ្រលុកទ្រលន់ផងដែរ។ ប៉ុន្តែស្របពេលដែលបណ្ដោយឡើងទម្ងន់ ថ្មីៗនេះអ្នកទាំងពីរបានព្យាយាមហាត់ប្រាណសម្រកទម្ងន់អស់ជាច្រើនខែ ដើម្បីឲ្យរាងស្វីម ស្រូឡូន។ ក្នុងនោះដែរ បើក្រឡេកមកមើលរូបរាងក្រោយសម្រកគីឡូបានសម្រេច គេឃើញថាអ្នកទាំងពីរពិរជាស្គមស្អាត ព្រមទាំងមានចង្កេះតូចជាងមុនតែម្ដង។ បើប្រៀបធៀបរូបរាងពីមុន និងបច្ចុប្បន្នរបស់អ្នកទាំងពីរពិតជាខុសគ្នាឆ្ងាយខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]