បាត់ដំបង: កាលពីព្រឹកមិញនេះ វ៉ាក់សាំងAstra Zeneca ពីរម៉ឺនដូសត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅដល់ខេត្តបាត់ដំបងរួចហើយ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ តាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គវក១៩ តម្រូវឱ្យខេត្តជាប់ព្រំដែនទាំងអស់ធ្វេីពិធីបេីក និងចាក់វ៉ាក់សាំងជំរុញដូសទី៣ ជូនមន្ត្រីរាជការស៊ីវិលតាមខេត្ត នៅថ្ងៃទី០៨ សីហា ២០២១ ។
សូមរំលឹកផងដែលថា ក្រោយរកឃើញវីរុសបម្លែងថ្មីប្រភេទដែលតា លើប្រជាជនកម្ពុជារួចមក ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨នៅតំបន់ព្រំដែនកម្ពុជាថៃ ដើម្បីជាយន្តការឆ្លើយតបបន្ទាន់ ក្នុងការទប់ស្កាត់នូវវីរុសបម្លែងខ្លួនថ្មីនេះ កុំឲ្យឆ្លងចូលមកក្នុងសហគមន៍ ដែលអាចបង្កជាហានិភ័យទៅលើអាត្រាអ្នកឆ្លងថ្មីនៅកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]