រាជធានីភ្នំពេញ៖ មកទល់ពេលនេះ មេរោគបំប្លែងថ្មី Delta កំពុងតែចរាចរនៅក្នុងប្រទេសកម្ពុជា ដោយបានរកឃើញ ចំនួន ៣២៧ករណី បើពលរដ្ឋមិនចូលរួមប្រយុទ្ធ នឹងចៀសមិនផុតពីមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ការលើកឡើងរបស់លោកជំទាវបែបនេះ ធ្វើឡើងក្រោយកម្ពុជា បានបន្តរកឃើញវីរុសបំប្លែងខ្លួននៅក្នុងប្រទេស ចំនួន ៣២៧ ករណីហើយនៅពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ កន្លងមក ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកហើយរលឹកទៀត និងអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកថា៖ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ។
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី០៦ ខែសីហានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ករណីឆ្លងថ្មីសរុបចំនួន ៥២២ នាក់ ករណីជាសះស្បើយថ្មីសរុបចំនួន ៧០០នាក់ ករណីនាំចូលពីក្រៅប្រទេសថ្មីចំនួន ១៣៥ នាក់ ក្នុងនោះករណីស្លាប់ថ្មីចំនួន ១១នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]