ចិន៖ ឪពុកម្តាយរបស់Kris Wu បានចំណាយប្រាក់យ៉ាងច្រើនដើម្បីជួលមេធាវី ដើម្បីជួយសង្គ្រោះកូនប្រុស ប៉ុន្តែគ្មានមេធាវីណាហ៊ានទទួលយករឿងក្តីនេះទេ។ ប្រហែលជារហូតមកដល់ពេលនេះ ឪពុកម្តាយរបស់ Kris WU គឺជាអ្នកដែលរងការឈឺចាប់បំផុត នៅពេលដែលពួកគេត្រូវឃើញកូនប្រុស ធ្លាក់ខ្លួនចូលគុកបែបនេះ។ យោងតាមសារព័ត៍មាន Sina រហូតមកដល់ពេលនេះ Kris Wu នៅតែមិនមានមេធាវីជួយការពារលោកនោះទេព្រោះការិយាល័យមេធាវីភាគច្រើននៅចិនបដិសេធមិនការពារតារារូបនេះ។
ថ្មីៗនេះគេហទំព័រ BJH បានបង្ហាញថាលោកស្រី Stacey Wu ម្តាយរបស់ Kris Wu បានរស់នៅយ៉ាងវេទនាចាប់តាំងពីរឿងអាស្រូវនេះបានកើតឡើងរហូតដល់បច្ចុប្បន្ន។ ក្នុងនាមជាម្តាយKris Wu រូបគាត់បានដេកយំជាមួយទឹកភ្នែក ជារៀងរាល់ថ្ងៃអាចគេងបានតែ ១៥ ម៉ោងក្នុងរយៈពេលកន្លះខែ ដែលជារឿងទុក្ខសោយមួយ។ ប៉ុន្តែការប៉ុនប៉ងរបស់ម្តាយរបស់ Kris Wu ក្នុងការផ្ទេរទ្រព្យសម្បត្តិកូនប្រុសទៅឱ្យរូបគាត់ ត្រូវបានអ្នកលេងប្រើប្រាស់បណ្តាញសង្គម រិះគន់យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណា នៅពេលដែលអ្នកស្រី Stacy បានជួបឪពុករបស់ Kris Wu ប្តីរបស់អ្នកស្រី ដែលមិនមានទំនាក់ទំនង អស់រយៈពេលជាច្រើនឆ្នាំ នៅពេលឪពុករបស់ Kris Wu បានដឹងដំណឹងភ្លាមៗ រូបគាត់បានជិះយន្តហោះពីទីក្រុងក្វាងចូវមកទីក្រុងប៉េកាំង ដើម្បីរកវិធីដោះស្រាយសំណុំរឿងនេះ។
សូមជម្រាបថា លោកស្រី Stacey Wu និងស្វាមីរបស់លោកស្រី ត្រូវបានគេនិយាយថាបានចំណាយប្រាក់ជាច្រើនដើម្បីជួលមេធាវីល្អម្នាក់នៅក្នុងប្រទេសចិន ដើម្បីជួយសង្គ្រោះកូនប្រុសរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះរកមិនបាន និងមេធាវីមួយចំនួន មិនហ៊ានការពាររឿងក្តីនេះនោះទេ។ ផ្ទុយទៅវិញ ឪពុកម្តាយរបស់ Kris Wu បានជួលបានមេធាវីជនជាតិកាណាដាដ៏ល្អម្នាក់ដែលមានតម្លៃប្រមាណជាង ២ លានដុល្លារ ដើម្បីរកវិធីធ្វើបត្យាប័នតារារូបនេះទៅកាណាដា ពីព្រោះ Kris Wu ជាពលរដ្ឋកាណាដា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]