កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រី Girls' Generation (SNSD) ជាក្រុមចម្រៀងកូរ៉េខាងត្បូងដែលមានប្រជាប្រិយភាពខ្លាំង ចាប់តាំងពីបានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០០៧ មកម្ល៉េះ។ ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ន សមាជិកស្រីស្អាតទាំង ៨នាក់ នៅតែអាចឈរជើងបានយ៉ាងរឹងមាំនៅក្នុងឧស្សាហកម្មកម្សាន្តមួយនេះ។
យ៉ាងណាមិញ បើងាកមកមើលចំណុចពិសេសរបស់សមាជិកនីមួយៗវិញ យើងឃើញថា ពួកគេសុទ្ធសឹងតែអាចវិវត្តន៍ខ្លួនកាន់តែពូកែៗ មានភាពលេចធ្លោរជាងមុន ពិសេសគឺការផ្លាស់ប្ដូរស្ទាយ៍លេងខ្លួនរបស់ពួកគេតែម្ដង។
ដោយក្នុងនោះ ម្នាក់ៗនៅតែអាចថែរក្សាសម្រស់បានស្អាតក្មេងជាងវ័យមិនចាស់តាមអាយុ ពោលគឺអាចនិយាយបានថា សឹងតែស្អាតជាងកាលពី ១៤ឆ្នាំមុន ព្រោះពេលនេះពួកគេប្រែប្រួលសឹង ៣៦០ដឺក្រេ៕
ចង់ដឹងថា សមាជិកទាំង ៨នាក់មានការផ្លាស់ប្ដូរយ៉ាងណាខ្លះ? ទស្សនារូបភាពខាងក្រោម៖
១.Taeyoen
កាលពី ១៤ ឆ្នាំមុន តារាស្រីដែលជាមេក្រុមរូបនេះ និយមលេងខ្លួនសុភាពៗ ធ្វើម៉ូតសក់ផ្លាស់ប្ដូរត្រឹមតែ ២ពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅនិងពណ៌ត្នោត ហើយជាទូទៅនាងចូលចិត្តធ្វើសក់ត្រង់។ ប៉ុន្តែនៅឆ្នាំ ២០២១នេះ Taeyoen តែងតែផ្លាស់ប្តូរពណ៌សក់របស់នាងជាញឹកញាប់ មើលទៅក្មេងជាងវ័យតែម្ដង ខណៈអាយុ ៣២ឆ្នាំទៅហើយ។
២.YoonA
អស់រយៈពេលជាង ១០ឆ្នាំមកនេះ YoonA នៅតែជាស្រីស្អាតក្នុងឧស្សាហកម្មកម្សាន្តកូរ៉េដដែល ដោយមកទល់នឹងពេលនេះ នាងកាន់តែស្អាតជាងមុន និងនៅតែមានប្រជាប្រិយភាពខ្លាំង។ តែអ្វីដែលនាងមិនផ្លាស់ប្ដូរ គឺនាងនៅតែនិយមលាបសក់ពណ៌ខ្មៅដដែលមិនសូវផ្លាស់ប្ដូរពណ៌ផ្សេងនោះឡើយ។
៣.Seohyun
តារាស្រីរូបនេះ កាលពីមុនសម្រស់របស់នាង ឆ្គងៗហើយមើលទៅចំណាស់ណាស់។ ប៉ុន្តែឥលូវនាងមានការផ្លាស់ប្តូរខ្លាំង ដោយសារតែការផ្លាស់ប្តូររាងចិញ្ចើមរបស់នាង ប្ដូរការតុបតែងភ្នែក និងឈប់ធ្វើម៉ូតសក់ដឺមីទម្លាក់បាំងថ្ងាសទៀត ទើបមើលទៅ Seohyun ស្អាតខ្លាំងជាងមុន។
៤.Tifany
១៤ ឆ្នាំកន្លងមកនេះ អាចធ្វើតារាស្រីរូបនេះផ្លាស់ប្ដូរច្រើន។ ដោយពីមុន នាងចូលចិត្តកាត់សក់ខ្លី លេងស្ទីលតុបតែងខ្លួនបែបអ៉ឺរ៉ុបៗ មើលទៅមិនសមទម្រង់មុខសោះ។ បន្ទាប់ពីនោះនាងក៏បានត្រលប់មកតុបតែងមុខបែបកូរ៉េវិញ ទើបធ្វើឲ្យពេលនេះ នាងមើលទៅទាំងស្អាត ទាំងក្មេងជាងវ័យ។
៥.Yuri
កាលពីមុន Yuri ក៏ដូចទៅនឹង Taeyoen ដែរ ដោយនាងចូលចិត្តធ្វើខ្លួនស្លៀកពាក់ និងផាត់មុខស្រាលៗ សុភាពៗ មើលទៅពិតជាមិនលេចធ្លោឡើយ។ ប៉ុន្តែពេលនេះវិញ នាងតែងតែបង្ហាញភាពស្រស់ស្អាតយ៉ាងឥតខ្ចោះក្នុងការតែងខ្លួនរបស់នាង អ៊ីចឹងហើយទើបគ្រប់គ្នានិយាយថា នាងពិតជាខុសគ្នាឆ្ងាយពីមុនណាស់។
៦.Sooyoung
កាលពីមុន នាងត្រូវបានគេរិះគន់ថា មានមុខមាត់មិនស្អាត មិនសមនៅក្នុងក្រុមនេះទេ។ ទើបនាងបានផ្លាស់ប្ដូរខ្លួនទាំងស្រុង រហូតមកដល់បច្ចុប្បន្ននេះ នាងស្អាតខ្លាំងខុសមុន ស្ទើរចំណាំសឹងមិនបានតែម្ដង។
៧.Hyeyeon
តារាស្រីរូបនេះ ក៏ត្រូវបានគេសរសើរថា ពូកែផ្លាស់ប្តូរខ្លួនឯងដែរ។ រហូតមកទល់ពេលនេះ នាងស្អាតនិងក្មេងជាងវ័យតែម្ដង។
៨.Sunny
កាលពីមុន សមាជិករូបនេះ ក៏ត្រូវបានគេរិះគន់ខ្លាំងណាស់ដែរក្នុងឆ្នាំ ២០០៧ ព្រោះមើលទៅនាងស្លេកស្លាំង និងមិនសូវស្រស់ស្អាតនោះទេ។ ប៉ុន្តែបន្ទាប់ពីការទទួលបានពាក្យរិះគន់ទាំងនោះ ធ្វើឲ្យ Sunny វិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតមានភាពខុសប្លែកខ្លាំង។ ដោយពេលនេះ នាងមានមុខតូចជាងមុន ហើយការតុបតែងខ្លួនក៏លេចធ្លោរគួរឲ្យចាប់អារម្មណ៍។
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]