រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងពិសេសរបស់សម្តេចតេជោ  ដែលទាក់ទិននឹងការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងវិលត្រឡប់ចូលកម្ពុជា ពីប្រទេសថៃវិញ។ ក្នុងនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ អភិបាលខេត្តរាជធានី-ខេត្តទាំងអស់ដែលមានប្រជាពលករខ្មែរវិលត្រឡប់មកពីព្រះរាជាណាចក្រថៃឡង់ដ៍ ចូលមកប្រទេសកម្ពុជា ត្រូវរៀបចំឱ្យម៉ឺងម៉ាត់ ដោយត្រូវបញ្ជូន អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលមានស្ថានភាពធូរស្រាល ឱ្យទៅធ្វើចត្តាឡីស័កបន្ត នៅតាមផ្ទះរៀងៗខ្លួនវិញ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេចតេជោ ហ៊ុន សែន

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំងខេមរភូមិន្ទ បញ្ចេញរថយន្តយោធាចំនួន២០០​គ្រឿងដែលបានត្រៀមបន្ថែម ទៅដឹកពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលព្រំដែនកម្ពុជា-ថៃ បានចំនួន៧​ថ្ងៃហើយ​នោះ ត្រូវដឹកមកធ្វើចត្តាឡីស័កបន្តនៅតាមខេត្តរៀងៗខ្លួន។  

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ថា៖ 

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
កងយុទ្ធពលខេមរភូមិន្ទត្រៀមរថយន្តដឹកពលករខ្មែរ
កងយុទ្ធពលខេមរភូមិន្ទត្រៀមរថយន្តដឹកពលករខ្មែរ
កងយុទ្ធពលខេមរភូមិន្ទត្រៀមរថយន្តដឹកពលករខ្មែរ
កងយុទ្ធពលខេមរភូមិន្ទត្រៀមរថយន្តដឹកពលករខ្មែរ
រថយន្តយោធាកម្ពុជា
រថយន្តយោធាកម្ពុជា
រថយន្តយោធាកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]