ថៃ៖ គឺជាព័ត៌មានដ៏រន្ធត់មួយ នៅក្នុងឧស្សាហកម្មកម្សាន្តថៃកាលពីថ្មីៗនេះ បន្ទាប់ពីមានករណីឃាតកម្ម ដែលជនដៃដល់ គឺជាតារាសម្ដែងប្រុសដ៏ល្បីឈ្មោះ លោក ToyToy Thanaphat និងត្រូវចោទប្រកាន់ថា បានចាក់សម្លាប់មិត្តស្រីរបស់ខ្លួន ឈ្មោះ Pim Chatsaran អាយុ ២៥ ឆ្នាំ បង្កជាស្នាមរបួសរហូតដល់ស្លាប់នៅក្នុងផ្ទះ។
បន្ទាប់មកទៀត លោក ToyToy ក៏បានសារភាពថា ពិតជាបានបង្កឱ្យមានហេតុការណ៍នេះពិតប្រាកដ ដោយសារតែការឈ្លោះប្រកែកគ្នា ហើយបន្ទាប់មកខាងនារីរងគ្រោះដែលជាមិត្តស្រីរបស់ខ្លួន ក៏បានទាញយកកាំបិត និងបានប្រទាញប្រតប់គ្នា ដែលនៅទីបំផុត រូបលោកក៏បានចាក់ទៅលើមិត្តស្រីរហូតដល់ស្លាប់ ដោយស្នាមរហូតដល់ ២០ កាំបិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ខាងប៉ូលីសក៏បាននាំយក ToyToy មកធ្វើការពិនិត្យរាងកាយនៅឯមន្ទីរពេទ្យប៉ូលីស ហើយខាងប៉ូលីសក៏បានចោទប្រកាន់ តារាប្រុសរូបនេះ ថាបានសម្លាប់មនុស្សម្នាក់ដោយចេតនា ព្រមទាំងប្រមូលភស្តុតាង និងបញ្ជូនទៅឃុំខ្លួន នៅសាលាដំបូងខេត្ត Minburi កាលពីថ្ងៃទី ៧ សីហា ។
ជាពិសេសនោះដែរ ក្រោយពីមានហេតុការណ៍មួយនេះ ក៏មានអ្នកសារព័ត៌មានបានសួរតារាប្រុសរូបនេះ ថាតើមានអ្វីដែលចង់និយាយទេ ហើយរូបលោកស្រាប់តែបានបញ្ចេញនូវប្រយោគយ៉ាងខ្លី ដោយទឹកមុខធម្មតា មុនពេលត្រូវបានប៉ូលីសនាំខ្លួនទៅ ដោយបានប្រាប់ថា ៖
យ៉ាងណាមិញ ព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើនធ្វើការរិះគន់ ព្រមទាំងបានគិតថា វាពិតចម្លែកខ្លាំង និងកាន់តែចង់ដឹងថាតើតារាប្រុសរូបនេះ ចង់បង្ហាញពីអ្វីឲ្យពិតប្រាកដ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]