ចិន៖ កាលពីថ្ងៃទី ៧ ខែសីហា កន្លងទៅនេះ ដោយតាមទំព័រ QQ បានរាយការណ៍ថា អ្នកតំណាងរបស់តារាសម្ដែងប្រុសចិនដ៏ល្បីឈ្មោះ លោក Yang Yang បានធ្វើការបដិសេធ ទៅលើពាក្យចចាមអារ៉ាមស្នេហារបស់តារាប្រុសរូបនេះ ដែលកំពុងសាយភាយពាសពេញ នៅលើបណ្តាញសង្គម។

នៅក្នុងនោះ អ្នកតំណាងរបស់ Yang Yang ក៏បាននិយាយថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកតំណាងរបស់ Yang Yang

ចំពោះរឿងហេតុនេះ គឺដោយសារតែ នៅល្ងាចថ្ងៃទី ៦ ខែសីហា ដោយនៅលើបណ្ដាញសង្គម Weibo មានអ្នកប្រមាញ់រូបថតម្នាក់ បានបង្ហោះព័ត៌មានថា តារាប្រុសរូបនេះបានណាត់ជួបជាមួយនឹងអ្នកគាំទ្រស្រីដ៏សំបូរបែបម្នាក់អស់រយៈពេល ២ ឆ្នាំទៅហើយ។ ហើយក្នុងពេលថ្មីៗនេះ រូបលោកក៏បានបោះបង់ចោលនាង ដោយប្រើអំពើហឹង្សាយ៉ាងត្រជាក់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងក៏បានបង្ហើបពីគោលបំណងនៃការណាត់ជួប ដោយដើម្បីតែលួចលុយពីមិត្តស្រីរបស់ខ្លួន។ 

គួរបញ្ជាក់ផងដែរថា លោក YangYang គឺជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព និងមានអ្នកគាំទ្រយ៉ាងច្រើន បន្ទាប់ពីបានចូលប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមជាមួយនឹងសមត្ថភាព និងភាពស្រស់សង្ហា ដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានភាពពេញចិត្ត៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Yang
Yang Yang
Yang Yang
Yang Yang
Yang Yang
Yang Yang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]