ចិន៖ ថ្មីៗនេះ នៅលើទំព័រសារព័ត៌មានចិនបានបង្ហាញពី រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង របស់ តារាសម្ដែងប្រុស លោក Huang Xiaoming ដែលគ្រប់គ្នាស្គាល់ថាជាស្វាមីតារាស្រី AngelaBaby នៅខណៈពេលដែលតារាប្រុសរូបនេះ មានរបបអាហារដ៏តឹងរឹង ស្របពេលកំពុងថតកម្មវិធី Chinese Restaurant ។
តាមរយៈសារព័ត៌មានដដែលនេះ ថែមទាំងបានបង្ហាញពី ការផ្សាយចុងក្រោយ ដោយនៅក្នុងនោះ តារាប្រុសរូបនេះ ព្រមទាំងសមាជិកដទៃទៀត បានញ៉ាំអាហារពេលព្រឹកជាមួយគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃធ្វើការថ្មី។ ហើយអ្វីដែលបានធ្វើឲ្យអ្នកទស្សនាកាន់តែយកចិត្តទុកដាក់នោះគឺ តារាសម្តែង លោក Huang Xiaoming បានញ៉ាំមីតែមួយមុខគត់ ហើយបន្ទាប់ពីនោះមក រូបលោកបានសុំឲ្យសមាជិកម្នាក់ទៀត ជួយលោកញ៉ាំអាហារដែលនៅសល់ ដោយមានលេសថា ខ្លួនកំពុងតែសម្រកទម្ងន់ ព្រោះត្រូវត្រៀមខ្លួនថតរឿងថ្មី ដែលមកដល់ក្នុងពេលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ អាកប្បកិរិយារបស់តារាប្រុសរូបនេះ ហាក់ដូចជាមិនចង់រើចង្កឹះរបស់ខ្លួនញ៉ាំបន្តទៀត ដែលធ្វើឱ្យមេចុងភៅទទួលបន្ទុកអាហារពេលព្រឹកមិនស្រួលក្នុងចិត្ត ហើយសិល្បករផ្សេងទៀត ក៏បានបង្ហាញពីការភ្ញាក់ផ្អើលទៅតាមនោះ ម៉្យាងវិញទៀត អាហារពេលព្រឹកទាំងនេះ ត្រូវបានធ្វើការចម្អិនតាមការបញ្ជារបស់ Huang Xiaoming ថែមទៀតផង។
គួររំលឹកផងដែរថា កាលពីមុនមកនេះ លោក Huang Xiaoming បានសម្រកទម្ងន់ អស់រយៈពេលជាងមួយឆ្នាំហើយ ដោយបានស្រកទម្ងន់អស់ ១០ គីឡូក្រាម ។ តែទោះជាយ៉ាងណា តារាសម្តែងរូបនេះ នៅតែធ្វើតាមរបបអាហារយ៉ាងខ្លាំង ដើម្បីរក្សារាងរបស់ខ្លួន បើទោះបីជា សុខភាពរបស់លោក អាចនឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរក៏ដោយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]