កូរ៉េខាងត្បូង៖ រូបថតស៊េរីថ្មីរបស់ Jennie និង Rosé ដែលទើបតែបានបង្ហោះនេះ ដោយអ្នកថតរូបប្រមាញ់បាន នៅមុខអគារផលិតកម្ម YG Entertainment ដែលបានបង្ហាញ ដំណើរអមជាអង្គរក្សជាច្រើននាក់ បន្ទាប់ពីពួកគេចេញ ពីធ្វើការ បានទទួលការចាប់អារម្មណ៍ជាខ្លាំងណាស់ផងដែរ ជាមួយការតុបតែងបែបសាមញ្ញរបស់អ្នកទាំងពីរ។

ជាពិសេស ស្ទីលនៃការលេងខ្លួនរបស់ តារាស្រី ២ដួងនេះ ពិតជាមានភាពចែងចាំងខ្លាំងមែនទែន ត្រឹមតែអាវយឺត សំពត់ខ្លី ក៏ដូចជាខោខ្លី ក៏អាចឲ្យអ្នកទស្សនាលង់ស្នេហ៍មិនស្ទើរ ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺថា គេបានចាប់អារម្មណ៍ខ្លាំង នៃម៉ូដអាវស្បែកជើងរបស់ពួកគេ ដែលពាក់ស្បែកជើងស៊កមកធ្វើការ ថ្វីត្បិតដូច្នេះមែន តែមើលត្រឹមតែរូបភាព Jennie និង Rosé នៅតែមានភាពលេចធ្លោ ទោះបីលេងស្ទាយ៍បែបនេះ ដែលកម្របានឃើញក៏ដោយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោម៖

Jennie 
Rosé 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Rosé 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]