កូរ៉េខាងត្បូង៖ អស់រយៈពេលពីរបីខែមកហើយ ដែល តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK បានត្រៀមចេញបទចម្រៀងទោល នៅខែសីហានេះ ហើយអ្វីដែលត្រូវតែមានសម្រាប់ការបង្ហាញមួយនេះ គឺការបញ្ចេញនូវស្ទាយ៍ម៉ូដសក់ថ្មីដ៏លេចធ្លោនៅក្នុងក្រសែភ្នែកអ្នកគាំទ្រទាំងឡាយ ក្នុងពេលដែលនាងបានលាក់បាំងពីសក់របស់ខ្លួនជាបន្តបន្ទាប់ដែលធ្វើឱ្យមនុស្សជាច្រើន កាន់តែចង់ឃើញពីស្ទីលម៉ូដសក់របស់នាង ផងដែរ។

យ៉ាងណាមិញ មិនឲ្យហ្វេនៗរង់ចាំយូរទៀតនោះទេ ដោយនៅយប់ថ្ងៃទី ៧ ខែសីហា តារាស្រីវ័យក្មេងរូបនេះ បានឆក់យកចិត្តគេឯងភ្លាមៗ ដោយបានបញ្ចេញរូបថតជាច្រើនសន្លឹក បង្ហាញយ៉ាងច្បាស់ពីស្ទាយ៍ម៉ូដសក់ថ្មីមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ Lisa បានកាត់សក់ខ្លី និងលាបសក់ពណ៌ទង់ដែង លេងម៉ូតចុងសក់រួញបន្តិចៗ បង្កើតបានជាលក្ខណៈថ្មីមួយនៃសម្រស់របស់នាង ព្រមជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ទឹកមុខដ៏ស្រស់ស្អាត មានស្នាមញញឹមដ៏គួរឱ្យស្រឡាញ់ ស្ទើរតែដូចតុក្កតាទៅហើយ ជាពិសេស លាយឡំនឹងកាយវិការខ្យូតៗរបស់នាង ក៏បានធ្វើឲ្យតារាស្រីរូបនេះ​​ ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ ក៏ដូចជាធ្វើការចែករំលែកតៗគ្នាឥតឈប់ឈរ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Lisa
Lisa
Lisa
រូបភាពដ៏ទាក់ទាញថ្មីរបស់ Lisa
រូបភាពដ៏ទាក់ទាញថ្មីរបស់ Lisa
រូបភាពដ៏ទាក់ទាញថ្មីរបស់ Lisa
រូបភាពដ៏ទាក់ទាញថ្មីរបស់ Lisa
រូបភាពដ៏ទាក់ទាញថ្មីរបស់ Lisa
រូបភាពដ៏ទាក់ទាញថ្មីរបស់ Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]