កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តពិតជាបានស្គាល់ច្បាស់  តារាសម្តែងស្រីកូរ៉េ Song Hye Kyoជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែង នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ហើយក្នុងនោះផងដែរ តារាស្រីរូបនេះ ថែមទាំងមានមុខមាត់ស្អាត ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព បានពីមហាជនជាច្រើនផងដែរ។    

យ៉ាងណាមិញ តួឯកស្រីក្នុងរឿងល្បី Descendants Of The Sun រូបនេះ ពិតជាបង្ហាញនូវភាពទាក់ទាញមិនធម្មតា ទោះជាអាយុចូលវ័យ ៤០ ឆ្នាំហើយក្ដី ប៉ុន្តែរូបរាង និងមុខមាត់របស់នាងនៅតែ Cute គួរឲ្យស្រលាញ់ និងមានមន្តស្នេហ៍ខ្លាំង មិនចាញ់តារាស្រីៗ វ័យក្មេងជំនាន់ក្រោយៗនោះឡើយ ជាពិសេសរឿងស្ទាយ៍សម្លៀកបំពាក់តែម្ដង។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជារឿយៗតារាស្រីរូបនេះ ក៏តែងបង្ហោះរូបខ្លួជាប្រចាំនៅលើបណ្ដាញសង្គមឲ្យអ្នកគាំទ្របានទស្សនាជាញឹកញាប់ផងដែរ  ជាមួយគ្នានេះរូបនាងក៏តែងនាំមកនូវហ្វេសសិន ស្ទាយ៍សម្លៀកបំពាក់ប្លែកៗ និងទាន់សម័យផងដែរ ក្នុងនោះដែរ ថ្ងៃនេះយើងនឹងប្រមូលយកនូវស្ទាយ៍សម្លៀកបំពាក់របស់ Song Hye Kyo សម្រាប់ស្ទាយ៍បែបអ្នកធ្វើការក្នុងការិយាល័យដែលសាកសមបំផុតសម្រាប់អ្នកពិបាកក្នុងការស្វែងរកម៉ូដសម្លៀកបំពាក់៕

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]