បរទេស៖ ក្មេងប្រុស Maddox ដែលជា កូនប្រុសចិញ្ចឹមរបស់តារាសម្តែង Angelina Jolie កំពុងចម្រើនវ័យធំលូតលាស់យ៉ាងសង្ហា ដោយបច្ចុប្បន្ន ក៏ជានិស្សិតមហាវិទ្យាល័យ ហើយមានជីវិតពេញដោយក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ ទោះបីជាមិនមែនកូនជាប់សាច់ឈាមជាមួយតារាស្រីរូបនេះក៏ដោយ។
ជាក់ស្តែង កាលពីថ្មីៗនេះ លោក មួន សារ៉ាត់ ដែលត្រូវបានស្គាល់ថា ជាមិត្តភក្តិ និងជាដៃគូជំនួញរបស់ Angelina បានលាតត្រដាង ថាតារាសម្តែងហូលីវូដកូន ៦រូបនេះ មានការលំបាកជាច្រើន នៅពេលយក Maddox ទៅចិញ្ចឹមនៅឆ្នាំ ២០០២។
ការពិតដែលកូនប្រុសច្បងរបស់តារាស្រីរូបនេះ មានពុកចិញ្ចឹមនៅកម្ពុជា ដែលជាលោក មួន សារ៉ាត់ ដែលជាអ្នក បានជួយ Angelina ក្នុងការសម្រួល នៃបញ្ហាច្បាប់ជាច្រើន ដែលនាងប្រឈមមុខក្នុងនាមជាជនបរទេសជាពិសេសនៅពេលដែលរដ្ឋាភិបាលកំពុងបង្ក្រាបការជួញដូរកុមារអន្តរជាតិ ក្នុងកំឡុងពេលនាងចង់បាន Maddox យកទៅចិញ្ចឹម។
នេះបើតាមប្រភពដដែលបានបន្តថា នៅក្នុងសៀវភៅគ្រួសារ Maddox គឺជាកូនចិញ្ចឹម និងជាកូនទីបីរបស់លោក មួន សារ៉ាត់។ បន្ទាប់មកលោក បានចុះហត្ថលេខាលើឯកសារមួយដើម្បីឱ្យ អ្នកម៉ាក់កូន ៦ រូបនេះ ទទួលយកកូនចិញ្ចឹមរូបនេះពីលោក ថែមទាំង បានជួយដោះស្រាយបញ្ហាផ្លូវច្បាប់របស់នាងផងដែរ។
ក្នុងនោះផងដែរ លោក ក៏បានបន្ថែមទៀតថា អតីតភរិយា Brad Pitt ចាប់ចិត្តនឹងប្រទេសកម្ពុជាខ្លាំង ព្រោះនាងស្រឡាញ់ប្រទេសនេះមែនទែន បន្ទាប់ពីមកទីនេះដើម្បីថតរឿង «Secret of the Ancient Tomb» ក្នុងកំឡុងពេលឆ្នាំ ២០០០ ។
បន្ទាប់ពីបានចុះទស្សនិកិច្ចរួចមក តារាស្រីរូបនេះ បានមើលឃើញ កុមារជាច្រើនដែលជួបការលំបាក នឹងត្រូវចាំបាច់មើលថែជាចាំបាច់ ដោយនៅពេលនោះនាងចង់ក្លាយជាម្តាយ ប៉ុន្តែនាងគិតថាវាមិនប្រសើរ ដែលត្រូវធ្វើជាម្តាយរបស់កូនដែលត្រូវពរពោះ ដែលជាមូលហេតុដែលនាងសម្រេចចិត្តជ្រើសរើសផ្លូវយកកូនចិញ្ចឹមវិញ។
មិនត្រឹមតែប៉ុណ្ណោះ រូបលោក ក៏បានរៀបរ៉ាប់ថា Angelina Jolie បានជ្រើសរើស Maddox ក្នុងចំណោមក្មេងកំព្រាជាច្រើនទៀតដោយសារ តែនាងលង់ស្នេហ៍គេជាលើកដំបូងដែលនាងបានជួប។ លោកសារ៉ាត់ បានចែករំលែកថា៖
ដូចគ្នានេះដែរ លោកសារ៉ាត់ បានបន្ថែមថា ក្នុងនាមជាអតីតពុកចិញ្ចឹម មានមោទនភាព និងសប្បាយរីករាយដោយសា Maddox បានធំដឹងក្តីក្នុងជីវិតថ្នាក់ខ្ពស់បែបនេះ ហើយកុមារជាច្រើនទៀតមិនមានឱកាសនោះទេ។ លោកក៏ធ្លាប់គិតដែរថា ប្រសិនបើ Maddox មិនត្រូវបាន Angie យកទៅចិញ្ចឹមនោះ ប្រហែលជាក្លាយជាក្មេងតាមចិញ្ចើមថ្នល់ធ្លាក់ខ្លួនដូចក្មេងកំព្រាជាច្រើនទៀត ដូច្នេះដែរ។
ជាចុងក្រោយ លោកសង្ឃឹមថា Maddox នឹងត្រលប់ទៅស្រុកកំណើតមាតុភូមិស្រុកកំណើតវិញ ស្វែងយល់ពីវប្បធម៌ដើមកំណើត និងជួយសហគមន៍ នេះតាមដែលលោកដឹង Angelina Jolie មានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាជាមួយកូនៗជាច្រើនដងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]