ថៃ៖ នៅតែជាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល និងត្រូវបានមហាជនជាច្រើនតាមដានជាបន្តបន្ទាប់ នៅក្នុងករណី ដែល តារាសម្តែងល្បីឈ្មោះ លោក ToyToy Thanaphat ត្រូវបានចោទប្រកាន់ ពីបទចាក់សម្លាប់មិត្តស្រីរបស់ខ្លួន ដែលមានឈ្មោះថា Pim Chatsaran ដោយមានរបួសជាង ២០ កន្លែង រហូតដល់ស្លាប់។

ដោយឡែក កាលពីថ្មីៗនេះ ក៏មានរូបភាពដ៏ក្ដុកក្ដួលយ៉ាងខ្លាំង ដែលធ្វើឲ្យមហាជនជាច្រើនស្ទើរតែស្រក់ទឹកភ្នែក នៅក្នុងការបង្ហោះរបស់ អ្នកម្ដាយរបស់ Pim Chatsaran ដែលកំពុងនៅពីមុខមឈូសសពកូនស្រីដែលបានស្លាប់ និងឱបរូបថតកូនស្រីពោរពេញដោយទុក្ខសោក ព្រមជាមួយសាររៀបរាប់ថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្ដាយ Pim ដែលជាសង្សារ ToyToy

យ៉ាងណាមិញ នេះគឺជាបង្ហាញពីទុក្ខដ៏ក្រៀមក្រំយ៉ាងខ្លាំងពីអ្នកម្ដាយរបស់ Pim បន្ទាប់ពីបាត់បង់កូនស្រីជាទីស្រលាញ់ពេញបេះដូង ដែលបានធ្វើឲ្យមិត្តភក្តិជាច្រើន បានបង្ហាញពីក្ដីសោកស្ដាយ និងចូលរួមលើកទឹកចិត្តចំពោះក្រុមគ្រួសាររបស់នាង ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

ToyToy Thanaphat 
ToyToy Thanaphat 
Pim Chatsaran ដែលជានារីរងគ្រោះ
Pim Chatsaran ដែលជានារីរងគ្រោះ
រូបភាពម្ដាយ Pim Chatsaran ឱបរូបថតកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]