ចិន៖ បន្ទាប់ពី ប៉ូលីសបានចាប់ខ្លួនតារាសម្តែង និងជាតារាចម្រៀង Kris Wu បានមួយសប្តាហ៍ រឿងរ៉ាវនេះបានធ្វើឱ្យទ្វីបអាស៊ីទាំងមូល ក្តៅខ្លួនដោយសារតែមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញរឿងអាស្រូវរបស់តារាចម្រៀងប្រុសរូបនេះ។ នៅលើបណ្តាញសង្គមអ្នកគាំទ្រតែងតែចែករំលែកព័ត៌មានដែលប្រមូលបាននៅលើវេទិកាឬអ្នកសរសេរប្លុករួមគ្នា។
ចំពោះព័ត៍មានវិវត្តចុងក្រោយនេះ ព័ត៌មាន The Sun បានរាយការណ៍ថា Kris Wu ទ្រាំមិនបាននឹងការសម្ងាត់និងវេទនានៅក្នុងគុកបានទេ។ ក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់តែរីករាយនឹងជីវិតដ៏សំបូរបែបការទទួលទានម្ហូបឆ្ងាញ់ៗ តែ Kris Wu អសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងជីវិតនៅក្នុងគុក។ តាមប្រភពព័ត៍មានដដែលបានឱ្យដឹងថា តារារូបនេះ ស្រែកយំឥតឈប់ឈរទាមទារឱ្យនៅក្រៅឃុំ ដើម្បីឱ្យលោកអាចចេញទៅក្រៅដើម្បីព្យាបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែល បានបង្ហើបឱ្យដឹងទៀតថា Kris Wu មានចេតនាក្លែងបន្លំធ្វើជាឈឺដើម្បីគេចពីគុក។ មនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះប្រសិនបើ Kris Wu ពិតជាត្រូវបានអនុញ្ញាតឱ្យដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះគាត់អាចឃុបឃិតជាមួយអ្នកដទៃបានយ៉ាងល្អហើយធ្វើឱ្យសំណុំរឿងកាន់តែស្មុគស្មាញអ្នកខ្លះថែមទាំងបានបញ្ចេញមតិ ពួកគេខ្លាចថាភស្តុតាងក្លែងក្លាយកាន់តែច្រើននឹងត្រូវប្រឌិតឡើង។
ក្នុងនោះដែរ អ្នកលេងអ៊ីនធឺណេតចិននិយាយថា នេះគឺជាល្បិចថ្មីរបស់ Kris Wu ពេលកំពុងជាប់ពន្ធនាគារ៕
ប្រភព៖ Lovekpop95
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]