បរទេស៖ រូបភាពជាច្រើនសន្លឹក ត្រូវបានគេឲ្យដឹងថា តារាចម្រៀងជនជាតិអង់គ្លេស Harry Style បានចំណាយពេលដើរលេងលំហែរកាយយ៉ាងរីករាយ នៅនាយសមុទ្រ ក៏ទទួលបានការចាប់អារ​ម្មណ៍ជាខ្លាំងនៃសកម្មភាព ដែលប្រមាញ់រូបបាន។

ជាក់ស្តែង រូបថត ដែលប្រមាញ់បាន ពីអ្នកថតរូបថត បានបន្តចែកចាយព្រោងព្រាត នៅលើបណ្តាញសង្គម បានធ្វើឲ្យ អ្នកនិយមលេងអ៉ីនធឺណែត មានការភ្ញាក់ផ្អើលជាខ្លាំង ដែលតារាចម្រៀងរូបនេះ បានឱបថើប ជជែកញញឹម ញញែមយ៉ាងមានក្តីសុខ មើលទៅយ៉ាងល្អូនល្អឹន ជាមួយបុរសមិនស្គាល់មុខម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេមិនដឹង បុរសម្នាក់នេះជានរណានោះទេ មិនត្រឹមតែប៉ុណ្ណោះ យើងមិនទាន់ដឹង ទំនាក់ទំនងរវាងអ្នកទាំងពីរ ថាជាអ្វីឲ្យប្រាកដ តែគ្រាន់តែដឹងថា សកម្មភាពបែបនេះ មើលទៅហាក់រៀងប្លែកៗ បន្តិច ជាមួយការបង្ហាញកាយវិការបែបនេះ ដូចគូស្នេហ៍ បានធ្វើឲ្យមហាជន មានការងឿងឆ្ញល់ ចំពោះទំនាក់ទំនងពួកគេ៕

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

Harry Style ជាមួយបុរសមិនស្គាល់មុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]