ចិន៖ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសិល្បៈភាពយន្តចិន កាន់តែមានភាពល្បីល្បាញ ដែលមានការគាំទ្រយ៉ាងខ្លាំង ពីអ្នកទស្សនាទាំងក្នុង និងក្រៅប្រទេស ហើយអ្វីដែលកាន់តែធ្វើឲ្យពួកគេបង្ហាញពីការពេញចិត្តនោះគឺ សមត្ថភាព និងរូបសម្រស់របស់តារាសម្ដែងដ៏មានប្រជាប្រិយភាពជាច្រើនរូប។

ជាក់ស្ដែង បើក្រឡេកមកមើល តារាសម្តែងស្រីប៉ុន្មានរូបនេះ ដែលនៅក្នុងជំនាន់កើតក្រោយឆ្នាំ ១៩៨៥ មានដូចជា AngelaBaby  Yang Mi  Zhao Liying  Liu Shishi  Liu Yifei  និង Victoria Song គឺសុទ្ធសឹងតែបានប្រឡូកនៅក្នុងអាជីពសិល្បៈអស់រយៈពេលយ៉ាងយូរ និងមានការខិតខំប្រឹងប្រែង កសាងស្នាដៃជាច្រើន ដែលនាំឲ្យពួកគេ មានឈ្មោះបោះសម្លេង និងក្លាយជាអាយដលសំណព្វចិត្តពីហ្វេនៗគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ មានអ្នកសរសេរប្លុកម្នាក់ បានបញ្ចេញនូវប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងពេលដែលបានចែករំលែករូបថតសខ្មៅ ពីតារាស្រីទាំង ៦ រូបនេះ និងធ្វើការចោទសួរពីភាពលេចធ្លោរបស់ពួកគេ ដោយភ្លាមៗនោះ រូបថតសខ្មៅស៊េរីនេះ បានក្លាយជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គម​ ព្រោះមនុស្សជាច្រើន ពិតជាមិនអាចកំណត់បានថា អ្នកណាម្នាក់មានភាពស្រស់ស្អាតជាងគេនោះទេ​ ។

យ៉ាងណាមិញ អាចនិយាយបានថា តារាស្រីប៉ុន្មានរូបនេះគឺ មានភាពទាក់ទាញផ្សេងៗគ្នាដែលជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍ពីអ្នកគាំទ្រ ព្រោះពួកគេសុទ្ធសឹងតែមានមុខមាត់ និងរូបរាងស្រស់ស្អាត វ័យក្មេងដែលមិនអាចប្រៀបធៀបគ្នាបាន ព្រមទាំងជាចំណុចមួយដែលធ្វើឲ្យតារាស្រីទាំងនេះ រក្សាបានតំណែងតារាលំដាប់ជួរមុខ ក្នុងពេលបច្ចុប្បន្ននេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

១. AngelaBaby

AngelaBaby
រូបភាពសខ្មៅរបស់ AngelaBaby

២. Yang Mi

Yang Mi
រូបភាពសខ្មៅរបស់ Yang Mi

៣.​ Zhao Liying

Zhao Liying
រូបភាពសខ្មៅរបស់ Zhao Liying

៤. Liu Shishi

Liu Shishi
រូបភាពសខ្មៅរបស់ Liu Shishi

៥. Liu Yifei

Liu Yifei 
រូបភាពសខ្មៅរបស់ Liu Yifei 

៦. Victoria Song

Victoria Song
រូបភាពសខ្មៅរបស់ Victoria Song

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]